កំពត : ថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្តនិងម៉ូតូនៅលេីផ្លូវជាតិលេខ១៣៥ស្ថិតនៅភូមិកំពង់ត្រាចទី១ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាច ខេត្តកំពត ទិសដៅបញ្រ្ចាស់គ្នាពីីជើងទៅត្បូង។ + អ្នកបើករថយន្តម៉ាកBONGOពណ៍ស ពាក់ផ្លាកលេខកណ្តាល២A-៩២៤៦មិនស្គាល់សាវតាអ្នកបើកបរក្រោយកើតហេតុបានរត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។មានទិសដៅពីត្បូងទៅជើង។ – លុះមកដល់ចំណុចកេីតហេតុបើកបរខ្វះការប្រុងប្រយ័ត្នក៍បុកគ្នាជាមួយម៉ូតូ១គ្រឿងទៀតម៉ាកទ្រីមសង់ពណ៍ខ្មៅពាក់ផ្លាកលេខកំពត១L-១៩៦៦បើកដោយឈ្មោះរាម ទឿនភេទប្រុសអាយុ២៦ឆ្នាំស្លាប់នៅកន្លែងកើតហេតុមានទីលំនៅភូមិស្វាយផ្អែមឃុំបឹងសាលាខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពតទិសដៅពីជើងទៅត្បូង។ -ចំណែកសាកសពបានប្រគល់ទៅអោយប្រពន្ធជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ – កណីនេះខូចខាត សម្ភារៈរួមមាន៖ -បណ្តាលអោយស្លាប់ចំនួន១នាក់ប្រុស -ម៉ូតូខូចខាតកម្រិតស្រាលចំនួន១គ្រឿង -រថយន្តខូចខាតកម្រិតស្រាលចំនួន១គ្រឿង…