ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តសៀមរាប

សៀមរាប : នៅថ្ងៃទី ១៤ .២ .២០២៣ វេលាម៉ោង២.២៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិគោកត្នោតឃុំកណ្តែក.ស្រុកប្រាសាទបាគង.ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូលេខ ៣០៦ .៣០៧ រវាងម៉ូតូ.នឹងរថយន្តមិនស្គាល់ម៉ាក
មានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីមសេរី០១៨ ពណ៍ខ្មៅ ផ្លាកលេខសៀមរាប1AI-6520 បើកបរដោយឈ្មោះ ផាត់ ផនស៊ី ភេទប្រុស អាយុ២៣ឆ្នាំសញ្ជាតិខែ្មរដែលមានទីលំនៅអង្គ្រងឃុំកន្ទ្រាំងស្រុកប្រាសាទបាគងខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិច
បុកនិងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពីក្រោយ
ក្រោយពេលកើតហេតុរួចរថយន្តបានបើកបររត់គេចខ្លួនបាត់
មូលហេតុ អ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿន
+សាកសពយកទៅដំកល់ទុកនៅវត្តស្វាយធំ
+ ខូចខាត ម៉ូតូ១គ្រឿងធ្ងន់
វត្ថុតាងយកមករក្សាទុក នៅអធិការដ្ធានស្រុក ប្រាសាទបាគង

 

មតិយោបល់