លោកអ្នកអាចប្រើកម្មវិធីរបស់ទូរសព្ទ Android ជាមួយនឹង Windows 11 បាន

កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុន Microsoft បានធ្វើការផ្សព្វផ្សាយអំពីកម្មវិធីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ពួកគេដែលគេឱ្យឈ្មោះថា Windows 11។ សម្រាប់កម្មវិធីថ្មីនេះក្រុមហ៊ុនបានធ្វើការកែសម្រួលកម្មវិធី និងមុខងារមួយចំនួន ដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS របស់ក្រុមហ៊ុន Apple។ ជាឧទាហរណ៍ក្រុមហ៊ុនបានរៀបចំប្លង់រចនាដែលស្រដៀងគ្នាទៅនឹង macOS ហើយបានបន្ថែមមុខងារ Snap…

អ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនកំពុងតែមានបញ្ហាជាមួយនឹងកម្មវិធី Google

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនកំពុងតែឈឺក្បាលវិលមុខដោយសារតែកម្មវិធី Google ត្រូវបានបិទវិញនៅពេលដែលពួកគេព្យាយាមបើកវា។ បើតាមការសរសេរចែកចាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញថា ទូរសព្ទមកពីក្រុមហ៊ុនធំៗជាច្រើនមានដូចជា Sony, Samsung, Google Pixels និង LG កំពុងតែជួបបញ្ហានេះ បន្ទាប់ពីក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាព Google app ទៅជំនាន់ 12.23.16.23.arm64…

សូមមានការប្រុងប្រយ័ត្នជាមួយនឹងភាពចន្លោះប្រហោងរបស់មុខងារ Facebook Messenger Rooms

កាលពីពេលថ្មីៗនេះអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញពី ភាពចន្លោះប្រហោងរបស់មុខងារ Messenger Rooms ដែលអាចឱ្យជនខិលខូចចូលទៅមើលរូបភាពនៅក្នុងទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បើទោះបីជាវាមានប្រើប្រព័ន្ធសុវត្ថិភាពការពារដូចជាលេខសម្ងាត់ ឬប្រព័ន្ធជីវមាត្រក៏ដោយ ប្រសិនបើពួកគេកំពុងតែកាន់កាប់ទូរសព្ទនេះ។ ដើម្បីអាចចូលទៅក្នុងទូរសព្ទរបស់ជនរងគ្រោះបាន ជាដំបូងជនខិលខូចត្រូវធ្វើការជូនដំណឹងឱ្យចូលរួមកម្មវិធី Messenger Rooms។ ប៉ុន្តែនៅពេលដែលពួកគេទទួលបានការតេចូលហើយនោះ ពួកគេអាចចុចនៅលើប៊ូតុងផ្ញើសារ ដែលអាចឱ្យពួកគេចូលទៅមើលរូបភាពនិងវីដេអូទាំងអស់ដែលមាននៅក្នុងទូរសព្ទ។ បើទោះបីជាការជ្រៀតចូលនេះអាចពិបាកនឹងកើតឡើងដោយសារតែវាតម្រូវឱ្យជនខិលខូចកាន់កាប់ទូរសព្ទរបស់លោកអ្នកក្ដី ប៉ុន្តែប្រសិនបើជនខិលខូចគឺជាអ្នកធ្វើការ ឬជាអ្នករស់នៅជាមួយលោកអ្នកផងនោះ ពួកគេអាចប្រើវិធីនេះដើម្បីចូលទៅមើលរូបភាពឬវីដេអូដែលមាននៅក្នុងទូរសព្ទរបស់លោកអ្នកបាន។…

កំណាត់ផ្លូវជាតិជាច្រើនខ្សែរ នៅតាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីជាការជួយសម្រួលដល់ការដឹកជញ្ជូន

កំណាត់ផ្លូវជាតិជាច្រើនខ្សែរ នៅតាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីជាការជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល ថែមទៀត នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ក្រចេះ កែប ព្រះវិហារ បន្ទាយមានជ័យ និងខេត្តរតនគិរី បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងបានធ្វើការជួសជុលថែទាំលើ…

សហភាពអឺរ៉ុបបានដាក់សម្ពាធលើក្រុមហ៊ុន Google ដើម្បីបង្កើនចំនួនកម្មវិធីស្វែងរក (search engine) នៅក្នុងទូរសព្ទ

កាលពីឆ្នាំ ២០១៨ សហភាពអឺរ៉ុបបានធ្វើការផាកពិន័យក្រុមហ៊ុន Google ចំនួន ៥ពាន់លានដុល្លារទាក់ទងនឹងការដាក់កំណត់ដែលមិនអាចឱ្យអ្នកប្រើប្រាស់ជ្រើសរើសប្រើកម្មវិធីស្វែងរកពីក្រុមហ៊ុនដទៃទៀត ជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ ជាងនេះទៅទៀត Google ក៏បានដាក់សម្ពាធទៅលើក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទឱ្យបញ្ចូលតែកម្មវិធី Google Chrome និងកម្មវិធីផ្សេងៗទៀតរបស់ក្រុមហ៊ុន Google។ ក្រោយពីរងការផាកពិន័យ ក្រុមហ៊ុនបានបង្កើតកម្មវិធីដេញថ្លៃ សម្រាប់ក្រុមហ៊ុនដែលមានកម្មវិធីស្វែងរកណាដែលចង់បង្ហាញកម្មវិធីរបស់ពួកគេនៅក្នុងទូរសព្ទ Android។ ក្រុមហ៊ុន…

Google នឹងបន្ថែមមុខងារដែលអាចឱ្យអ្នកប្រើប្រាស់បិទការប្រើ Advertising ID ដើម្បីតាមដាននៅចុងឆ្នាំនេះ

បើយោងទៅតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅចុងឆ្នាំនេះក្រុមហ៊ុននឹងបន្ថែមនូវមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android បិទកុំឱ្យក្រុមហ៊ុនអាចប្រើលេខសំគាល់ (advertising ID) សម្រាប់តាមដានពួកគេក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។ មុខងារនេះគឺវាដូចគ្នាទៅនឹងមុខងារ App Tracking Transparency ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយនោះ។ ក្រុមអ្នកស្រាវជ្រាវធ្លាប់បានបង្ហាញ…

Apple បានធ្វើការផ្លាស់ប្ដូរមុខងារមួយចំនួនដើម្បីកាត់បន្ថយការប្រើប្រាស់ AirTag សម្រាប់ការតាមដានទៅវិញ

កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ AirTag ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេះសម្រាប់តាមដានជនណាម្នាក់ ដែលបញ្ហានេះនាយកដ្ឋានបានផ្សព្វផ្សាយកាលពីដើមខែឧសភារួចមកហើយ ដើម្បីឱ្យលោកអ្នកមានការប្រុងប្រយ័ត្ន។ សម្រាប់លោកអ្នកដែលពុំទាន់បានយល់ដឹងអំពីឧបករណ៍នេះ AirTag គឺជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។ ក្នុងការធ្វើបច្ចុប្បន្នភាពនេះ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរការបញ្ចេញសំឡេងឱ្យមានការប្រុងប្រយ័ត្នបន្ទាប់ពី AirTag មិននៅជិតទូរសព្ទដែលត្រូវបានកំណត់អស់រយៈពេលបីថ្ងៃ មកនៅត្រឹមតែពី…

Google តែងតែព្យាយាមលាក់មុខងារសម្រាប់បិទការតាមដានទីតាំង (Location tracking) ពីអ្នកប្រើប្រាស់

ក្រុមអ្នកស្រាវជ្រាវតែងតែព្រមានអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទ ជាពិសេសសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាមទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។ បើតាមការបំភ្លឺនៅក្នុងសវនាការមួយនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកប្រើប្រាស់ស្ទើរតែមិនអាចចៀសវាងពីការតាមដានទាញយកទីតាំងពីក្រុមហ៊ុន Google ដោយសារតែភាពស្មុគស្មាញក្នុងការផ្លាស់ប្ដូរការកំណត់ ដែលសូម្បីតែលោក Jen…

Opera នឹងបញ្ចេញកម្មវិធី Opera GX Browser សម្រាប់អ្នកចូលចិត្តលេងហ្គេមអនឡាញជាមួយទូរសព្ទ

កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Opera បានដាក់ឱ្យប្រើប្រាស់កម្មវិធី Browser សម្រាប់កុំព្យូទ័រដែលគេឱ្យឈ្មោះថា Opera GX។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងទាញយកអ្នកប្រើប្រាស់ ជាពិសេសអ្នកដែលចូលចិត្តលេងហ្គេមអនឡាញពីកម្មវិធី Browser មួយចំនួនទៀតមានដូចជា Google Chrome និង Firefox ជាដើម។ ដោយមើលឃើញពីភាពជោគជ័យរបស់កម្មវិធី Opera GX…

កំណាត់ផ្លូវជាតិជាច្រើនខ្សែរត្រូវបានបន្តខិតខំយកចិត្តទុកដាក់ជួសជុលថែទាំ ជាការជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ

កំណាត់ផ្លូវជាតិជាច្រើនខ្សែរត្រូវបានបន្តខិតខំយកចិត្តទុកដាក់ជួសជុលថែទាំ ជាការជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល ថែមទៀត នៅថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តរតនគីរី បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងបានធ្វើការជួសជុលថែទាំលើ កំណាត់ផ្លូវជាតិលេខ៥ លេខ៨…