អ្នកប្រើប្រាស់ iPhone 13 មួយចំនួនមិនអាចប្រើមុខងារបើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch
មិនទាន់ទាំងបានប៉ុន្មានថ្ងៃផងបន្ទាប់ពីក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់ទូរសព្ទ iPhone 13 ជាផ្លូវការ អ្នកប្រើប្រាស់មួយចំនួនបានធ្វើការរអ៊ូរទាំនៅក្នុងប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមទាក់ទងទៅនឹងបញ្ហាដែលពួកគេមិនអាចប្រើមុខងារបើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch។ អ្នកប្រើប្រាស់ខ្លះបានរាយការណ៍ថា នៅពេលដែលពួកគេព្យាយាមបើកប្រើមុខងារនេះ នៅក្នុងទូរសព្ទ “Unlock with Apple Watch” ប៊ូតុងសម្រាប់បើកប្រើមុខងារមិនមានដំណើរការ។ សម្រាប់អ្នកប្រើប្រាស់មួយចំនួនទៀត ពួកគេបានទទួលសារ “Unable…