ក្រុមហ៊ុន Apple ត្រូវបានផ្តល់ចំណាត់ថ្នាក់ជាក្រុមហ៊ុនមានភាពច្នៃបង្កើតថ្មីខ្ពស់បំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០១៨ នៅថ្ងៃម្សិលមិញនេះ ដោយក្រុមហ៊ុន Fast Company។
ចំណាត់ថ្នាក់នេះ Apple ទទួលបានក៏ដោយសារតែភាពច្នៃប្រឌិតថ្មីលើផលិតផល AirPod, AR និង iPhone X។ ក្រុមហ៊ុន Fast Company បានពន្យល់ថា ខ្លួនហ៊ានឱ្យ Apple ឈរនៅលើលេខរៀងទី១ កើនពីលេខរៀងទី ៤ កាលពីឆ្នាំមុន ក៏ដោយសារតែវត្តមាននៃ AirPod, Apple Watch Series 3, ARKit, និង iPhone x ដែលផលិតផលទាំងអស់នេះ សុទ្ធតែលក់ដាច់បំផុតក្នុងចំណោមផលិតផលប្រភេទដូចគ្នា។
បន្ថែមពីលើនោះ ខ្លួនក៏ឱ្យពិន្ទុខ្ពស់ទៅលើកម្មវិធីដូចជា Camera, ប្រព័ន្ធបច្ចេកវិទ្យា AI (Artificial Intelligence) និងបន្ទះឈីបដែលក្រុមហ៊ុន Apple បានខិតខំធ្វើការអភិវឌ្ឍឡើងផងដែរ។
គួរបញ្ជាក់ថា តាមពីក្រោយក្រុមហ៊ុន Apple ក្នុងបញ្ជីឈ្មោះក្រុមហ៊ុនមានភាពច្នៃបង្កើតថ្មីខ្ពស់បំផុតចំនួន ៥ របស់ Fast Company គឺរួមមានក្រុមហ៊ុន Netflix ឋិតក្នុងចំណាត់ថ្នាក់លេខ២ ឈរពីក្រោយដោយក្រុមហ៊ុន Square, Tencent និង Amazon៕
ប្រភព័ត៌មានៈ 9to5mac
មតិយោបល់