Apple បានប្រកាសពន្យារពេលក្នុងការដាក់ឱ្យប្រើប្រាស់មុខងារ CSAM
កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានប្រកាសពន្យារពេលក្នុងការដាក់ឱ្យប្រើប្រាស់មុខងារ CSAM ដែលគ្រោងនឹងបញ្ចេញជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 15 ដើម្បីធ្វើការកែសម្រួលបន្ទាប់ពីមានការរិះគន់ពីក្រុមអ្នកឃ្លាំមើល និងអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាជាច្រើន។ ទោះបីជាមុខងារនេះអាចជួយកាត់បន្ថយការជួញដូរកុមារ ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិងអ្នកស្រាវជ្រាវមួយចំនួន មានការព្រួយបារម្ភទាក់ទងទៅនឹងការការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ហើយម្យ៉ាងវិញទៀតមុខងារនេះអាចត្រូវបានប្រើដើម្បីតាមដានអ្នកប្រើប្រាស់វិញក៏បាន។ CSAM ឬ Child Sexual Abuse Material គឺជាមុខងារដែលអាចស្កេនរករូបភាពអាសអាភាសកុមារនៅក្នុងប្រព័ន្ធ…