ព័ត៌មានជាតិ

អតីតអ្នកកាសែត Apple Daily ៤រូបត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់សន្តិសុខជាតិក្រុងហុងកុង

 

(ហុងកុង)៖ ប៉ូលិសហុងកុងបានចោទប្រកាន់អតីតបុគ្គលិកជាន់ខ្ពស់ចំនួន ០៤នាក់នៃកាសែត Apple Daily ពីបទរំលោភច្បាប់សន្តិសុខជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីយប់ថ្ងៃពុធម្សិលមិញ ប៉ូលិសហុងកុង បានឱ្យដឹងទៀតថា អ្នកទាំង៤នាក់ខាងលើជាអតីតបុគ្គលិកកាសែត Apple Daily ដែលមានអាយុចន្លោះពី ៥១ឆ្នាំទៅ ៥៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «គប់គិតជាមួយកម្លាំងបរទេស» ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ពួកគេនឹងត្រូវនាំខ្លួន ទៅកាន់តុលាការ ដើម្បីបើកសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

កាសែត Apple Daily ត្រូវបានបិទទ្វារ បន្ទាប់ពីប៉ូលិសហុងកុងរាប់រយនាក់ បានចុះបង្រ្កាបទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ និងបានបង្កកគណនីធនាគាររបស់កាសែតមួយនេះ ដែលមានទឹកប្រាក់ប្រហែល ១៨លានដុល្លារហុងកុង ពាក់ព័ន្ធបញ្ហាសន្តិសុខជាតិ៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់