Apple បានចេញការណែនាំថ្មីទាក់ទងទៅនឹង ហានិភ័យក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដែលមានដែកឆក់

ក្រោយពីសមាគមផ្នែកបេះដូងរបស់សហរដ្ឋអាមេរិក (American Heart Association) បានផ្សព្វផ្សាយ ពីហានិភ័យដែលអាចធ្វើឱ្យឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator ឈប់ដំណើរការនៅពេលដែលពួកគេបានដាក់ទូរសព្ទ iPhone 12 នៅជិតឧបករណ៍ទាំងនោះមក ក្រុមហ៊ុន Apple ក៏បានចេញការណែនាំថ្មីទាក់ទងនឹងបញ្ហានេះផងដែរ។ ជាមួយនឹងការណែនាំថ្មីនេះ ក្រុមហ៊ុនក៏បានបន្ថែមនូវឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតរបស់ក្រុមហ៊ុន ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ឧបករណ៍ជំនួយបេះដូងមានដូចជា…

លោកអ្នកអាចប្រើកម្មវិធីរបស់ទូរសព្ទ Android ជាមួយនឹង Windows 11 បាន

កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុន Microsoft បានធ្វើការផ្សព្វផ្សាយអំពីកម្មវិធីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ពួកគេដែលគេឱ្យឈ្មោះថា Windows 11។ សម្រាប់កម្មវិធីថ្មីនេះក្រុមហ៊ុនបានធ្វើការកែសម្រួលកម្មវិធី និងមុខងារមួយចំនួន ដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS របស់ក្រុមហ៊ុន Apple។ ជាឧទាហរណ៍ក្រុមហ៊ុនបានរៀបចំប្លង់រចនាដែលស្រដៀងគ្នាទៅនឹង macOS ហើយបានបន្ថែមមុខងារ Snap…

តោះស្វែងយល់អំពីមុខងារសំខាន់ៗមួយចំនួនដែលក្រុមហ៊ុន Apple នឹងដាក់បញ្ចូលជាមួយនឹងកម្មវិធី iOS 15

កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បាន ប្រកាសនូវប្រព័ន្ធប្រតិបត្តិការជាច្រើនសម្រាប់ឧបករណ៍បច្ចេកវិទ្យាមានដូចជា iPhone, iPad និង Apple Watch ជាដើមដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។ ដោយសារតែមានអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងជាច្រើនកំពុងតែប្រើប្រាស់ទូរសព្ទ iPhone នោះ នាយកដ្ឋានសូមបង្ហាញនូវមុខងារសំខាន់ៗមួយចំនួនដែលក្រុមហ៊ុនបានបន្ថែមទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 15៖ ១-សម្រាប់កម្មវិធីស្វែងរកឧបករណ៍ (Find My app)…

គេហទំព័រធំៗជាច្រើនជុំវិញពិភពលោកកំពុងតែមានភាពរអាក់រអួល

បើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័រ Fastly បានបង្ហាញថា គេហទំព័រធំៗជាច្រើន មានដូចជា Reddit, Spotify, Twitch, gov.uk, Hulu, HBO Max, Quora, PayPal, Vimeo, Shopify, CNN, The Guardian, The…

Google នឹងបន្ថែមមុខងារដែលអាចឱ្យអ្នកប្រើប្រាស់បិទការប្រើ Advertising ID ដើម្បីតាមដាននៅចុងឆ្នាំនេះ

បើយោងទៅតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅចុងឆ្នាំនេះក្រុមហ៊ុននឹងបន្ថែមនូវមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android បិទកុំឱ្យក្រុមហ៊ុនអាចប្រើលេខសំគាល់ (advertising ID) សម្រាប់តាមដានពួកគេក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។ មុខងារនេះគឺវាដូចគ្នាទៅនឹងមុខងារ App Tracking Transparency ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយនោះ។ ក្រុមអ្នកស្រាវជ្រាវធ្លាប់បានបង្ហាញ…

បច្ចេកវិទ្យា MagSafe របស់ក្រុមហ៊ុន Apple អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ឧបករណ៍ជំនួយបេះដូង

កាលពីពេលថ្មីៗនេះ សមាគមផ្នែកបេះដូងរបស់សហរដ្ឋអាមេរិក (American Heart Association) បានផ្សព្វផ្សាយ ពីហានិភ័យដែលអាចធ្វើឱ្យឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator ឈប់ដំណើរការនៅពេលដែលពួកគេបានដាក់ទូរសព្ទ iPhone 12 នៅជិតឧបករណ៍ទាំងនេះ។ ទាក់ទងនឹងការស្រាវជ្រាវនេះពួកគេបានសាកល្បងដាក់ទូរសព្ទ iPhone 12 Pro Max…

Apple បានធ្វើការផ្លាស់ប្ដូរមុខងារមួយចំនួនដើម្បីកាត់បន្ថយការប្រើប្រាស់ AirTag សម្រាប់ការតាមដានទៅវិញ

កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ AirTag ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេះសម្រាប់តាមដានជនណាម្នាក់ ដែលបញ្ហានេះនាយកដ្ឋានបានផ្សព្វផ្សាយកាលពីដើមខែឧសភារួចមកហើយ ដើម្បីឱ្យលោកអ្នកមានការប្រុងប្រយ័ត្ន។ សម្រាប់លោកអ្នកដែលពុំទាន់បានយល់ដឹងអំពីឧបករណ៍នេះ AirTag គឺជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។ ក្នុងការធ្វើបច្ចុប្បន្នភាពនេះ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរការបញ្ចេញសំឡេងឱ្យមានការប្រុងប្រយ័ត្នបន្ទាប់ពី AirTag មិននៅជិតទូរសព្ទដែលត្រូវបានកំណត់អស់រយៈពេលបីថ្ងៃ មកនៅត្រឹមតែពី…

Google តែងតែព្យាយាមលាក់មុខងារសម្រាប់បិទការតាមដានទីតាំង (Location tracking) ពីអ្នកប្រើប្រាស់

ក្រុមអ្នកស្រាវជ្រាវតែងតែព្រមានអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទ ជាពិសេសសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាមទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។ បើតាមការបំភ្លឺនៅក្នុងសវនាការមួយនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកប្រើប្រាស់ស្ទើរតែមិនអាចចៀសវាងពីការតាមដានទាញយកទីតាំងពីក្រុមហ៊ុន Google ដោយសារតែភាពស្មុគស្មាញក្នុងការផ្លាស់ប្ដូរការកំណត់ ដែលសូម្បីតែលោក Jen…

ភាពយន្តល្បី James Bond នៅតែបន្តផលិត និងចាក់បញ្ចាំង បើទោះបីជាក្រុមហ៊ុន Amazon បានទិញយកស្ទូឌីយូ MGM

  (បរទេស)៖ អ្នកគាំទ្រនៅតែសប្បាយរីករាយក្នុងការទស្សនា ខ្សែភាពយន្តហូលីវូដដ៏ល្បី James Bond 007 ដដែល ព្រោះរឿងនេះនៅតែបន្តផលិត និងចាក់បញ្ចាំង ត្បិតថាថ្មីៗនេះក្រុមហ៊ុន Amazon បានទិញយកស្ទូឌីយូ MGM ដែលជាកន្លែងផលិតរឿងនេក៏ដោយ។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Times នាពេលថ្មីៗនេះ…

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី macOS Big Sur‌ សម្រាប់ Macs កុំព្យូទ័រទាក់ទងនឹងបញ្ហាសុវត្ថិភាព

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS Big Sur‌ 11.4 សម្រាប់ Macs កុំព្យូទ័រ ទាក់ទងនឹងភាពចន្លោះប្រហោងដែលអាចឱ្យជនខិលខូចថតរូបភាពស្គ្រីនកុំព្យូទ័ររបស់អ្នកប្រើប្រាស់បាន។ បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាកាលពីខែមុនបានឱ្យដឹងថា ជនខិលខូចអាចប្រើភាពចន្លោះប្រហោងនៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS ដែលអាចឱ្យពួកគេរំលងប្រព័ន្ធសុវត្ថិភាពរបស់កុំព្យូទ័រ និងបញ្ចូលកម្មវិធីមេរោគ XCSSET។ ក្រៅពីអាចថតរូបភាពស្គ្រីនកុំព្យូទ័រ ភាពចន្លោះប្រហោងនេះក៏អាចឱ្យជនខិលខូច…