ព័ត៌មានជាតិApple បានប្រកាសពន្យារពេលក្នុងការដាក់ឱ្យប្រើប្រាស់មុខងារ CSAMSaturday ទី04 September ឆ្នាំ2021កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានប្រកាសពន្យារពេលក្នុងការដាក់ឱ្យប្រើប្រាស់មុខងារ CSAM ដែលគ្រោងនឹងបញ្ចេញជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 15 ដើម្បីធ្វើការកែសម្រួលបន្ទាប់ពីមានការរិះគន់ពីក្រុមអ្នកឃ្លាំមើល និងអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាជាច្រើន។ ទោះបីជាមុខងារនេះអាចជួយកាត់បន្ថយការជួញដូរកុមារ ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិងអ្នកស្រាវជ្រាវមួយចំនួន មានការព្រួយបារម្ភទាក់ទងទៅនឹងការការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ហើយម្យ៉ាងវិញទៀតមុខងារនេះអាចត្រូវបានប្រើដើម្បីតាមដានអ្នកប្រើប្រាស់វិញក៏បាន។CSAM ឬ Child Sexual Abuse Material គឺជាមុខងារដែលអាចស្កេនរករូបភាពអាសអាភាសកុមារនៅក្នុងប្រព័ន្ធ iCloud ហើយធ្វើការប្រៀបធៀបរូបភាពទាំងនោះទៅនឹងរូបភាពដែលបានបញ្ជូនមកពីប្រទេសនៅជុំវិញពិភពលោក។ ដូច្នេះមុខងារនេះអាចដំណើរការបានប្រសិនបើអ្នកប្រើប្រាស់បានបើកប្រើមុខងារ iCloud Photos។ជាមួយនឹងមុខងារ CSAM ក្រុមហ៊ុន Apple ក៏បានបន្ថែមមុខងារដែលអាចស្កេនរករូបភាពអាសអាភាសក្មេងក្រោមអាយុ ១៨ឆ្នាំ ដែលផ្ញើតាមរយៈ iMessage ជាមួយនឹងទូរសព្ទ iPhone ដែលនាយកដ្ឋានបានផ្សព្វផ្សាយរួចមកហើយកាលពីខែសីហា។ មុខងារនេះគឺសម្រាប់គណនីដែលមានក្មេងក្រោមអាយុ ១៨ឆ្នាំ និងតម្រូវឱ្យមានការឯកភាពពីអាណាព្យាបាល។នៅពេលដែលក្រុមហ៊ុនស្កេនឃើញរូបភាពអាសអាភាសនៅក្នុងសារ iMessage ក្រុមហ៊ុនមិនត្រឹមតែធ្វើឱ្យរូបភាពទាំងនោះព្រិល ថែមទាំងបង្ហាញនូវពាក្យពេចន៍ព្រមានទាក់ទងនឹងរូបភាពទាំងនេះផងដែរ។ ប្រសិនបើកុមារបើកមើលរូបភាពទាំងនោះ ក្រុមហ៊ុនអាចនឹងផ្ដល់ដំណឹងទៅអាណាព្យាបាល ប្រសិនបើពួកគេបានបើកប្រើមុខងារនេះ។ សម្រាប់គណនីដែលមានក្មេងពីអាយុ ១៣ ដល់ ១៧ឆ្នាំ ក្រុមហ៊ុនគ្រាន់តែបង្ហាញសារព្រមាន និងធ្វើឱ្យរូបភាពព្រិលតែប៉ុណ្ណោះ៕ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មតិយោបល់
Update៖ អាសូរណាស់! ម្តាយស្លាប់ ឯកូនប្រុសស្រី២នាក់ រងរបួស បន្ទាប់ពីត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ បុកអូសជិត១០ម៉ែត្រភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្តាលឲ្យស្រ្តីម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនប្រុសស្រី២នាក់ រងរបួស ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ ម៉ុង ឬទ្ធី កែងនិងផ្លូវ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វង់…មតិយោបល់
គ្រោះថ្នាក់ដល់ជីវិតដែលអ្នកមិនដឹង នៅពេលញ៉ាំក្តាមម្ហូបក្តាមគឺឆ្ងាញ់ ជីវជាតិ កាល់ស្យូម ល្អសម្រាប់សុខភាព ។ គ្រាន់តែនៅក្នុងសាច់ក្តាម ១០០ ក្រាម មានជាតិប្រូតីត ១២,៣ ភាគរយ កម្រិតជាតិខ្លាញ់ ៣,៣ ភាគរយ ជាតិកាលស្យ៉ូម ៥.០៤០ មីលីក្រាម និង ផូស្វ័រ ៤៣០…មតិយោបល់
សមត្ថកិច្ច ចូលបង្ក្រាបនៅផ្ទះម៉ាស្សាកោស ជប់ យីហោ បាតដៃប្រសប់១៦៨ ឃាត់ខ្លួនម៉ែយ៉ែមម្នាក់…កណ្ដាលៈ កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ ២០១៩ មានករណីនាំនារីៗ ឲ្យរួមភេទជាមួយភ្ញៀវ នៅចំណុចផ្ទះម៉ាស្សាកោស ជប់ យីហោ បាតដៃប្រសប់១៦៨ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះចំនួនបីនាក់ស្រី ក្នុងនោះមានអាយុ១៦ឆ្នាំម្នាក់ ម្ចាស់ទីតាំង…មតិយោបល់
មតិយោបល់