First News៖ ខណៈនេះមានរថយន្តកុងតឺន័រ ដាច់ហ្វ្រាំងបុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង និងកិនមនុស្ស និងគាបមនុស្សជាប់ក្នុងកាប៊ីនរបួសច្រើននាក់ណាស់ នៅម្តុំយាយម៉ៅពេជ្រនិល

កំពង់ស្ពឺៈ យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីរថយន្តកុងតឺន័រ ដាច់ហ្វ្រាំងបុករះ​រថយន្តនិងម៉ូតូជាច្រើន មានកិនមនុស្ស និងគាបមនុស្សជាប់ក្នុងកាប៊ីនរថយន្តផងដែរ បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៤ ម្តុំផ្លូវចុះចំណោតយាយម៉ៅពេជ្រនិល ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ខណៈនេះសមត្ថកិច្ចកំពុងចុះអន្តរាគមន៍ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ ខណៈនេះមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ម្តុំសាកលវិទ្យាល័យអាស៊ីអឺរ៉ុប

​ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៤៦នាទីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅម្តុំសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News​៖ ទុស្សេចរន្តអគ្គិសនីផ្អើលខ្លាំងនៅជាប់សាលាខណ្ឌ៧មករា!!!

ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណៈនេះមានករណីទុស្សេចរន្តអគ្គិសនីផ្អើលនៅម្តុំសាលាខណ្ឌ៧មករា។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៥៤នាទីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅចំណុចរបងសាលាខណ្ឌ៧មករា ក្នុងសង្កាត់៧មករា ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

​First News៖(ព័ត៌មានបឋម) ស្លាប់ទៀតហើយ! ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៥

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យមានមនុស្សស្លាប់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

​First News៖(ព័ត៌មានបឋម)​​ទៀតហើយ! ក្រឡាប់រថយន្តមួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់និងរបួសជាច្រើននាក់!

​ព្រះសីហនុៈ សមត្ថកិច្ចបានប្រាប់ Post News ថា តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តមួយគ្រឿងម៉ាកស្តារិចក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៤ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ត​ព្រះសីហនុ។…

First News៖ ប្រទះឃើញសពបុរសម្នាក់វ័យ២០ឆ្នាំម្នាក់ ស្លាប់ដោយមិនដឹងមូលហេតុនៅផ្លូវ៣០ម៉ែត្រ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ មានវ័យ២០ឆ្នាំជាង ជិះម៉ូតូម៉ាកស្កុបពី បានស្លាប់ដោយមិនដឹងមូលហេតុ នៅលើផ្លូវ៣០ម៉ែត្រ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណីនេះកើតឡើងនៅម៉ោង៧និង២នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ រថយន្តដឹកដី បុកបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ នៅលើផ្លូវជាតិលេខ៥

ភ្នំពេញៈ យោងតាមប្រភពព័ត៌មានបឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តដឹកដី បានបុកបុរសម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៤៨នាទី រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News​​៖(ព័ត៌មានបឋម)ខណៈពេលនេះមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តសៀមរាប

សៀមរាបៈ សមត្ថកិច្ចបានប្រាប់Post Newsថាមានករណីអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅភូមជាន់ខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប កើតហេតុនៅវេលាម៉ោង៥និង១៥ល្ងាច ថ្ងៃទី ២៣​ ខែធ្នូ ឆ្នាំ២០១៨ ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យកំពុងធ្វើការបាញ់ពន្លត់នៅកន្លែងកើតហេតុ ព័ត៌មានលំអិតPost Newsនិងផ្សាយពេលក្រោយ។

First News៖(ព័ត៌មានបឋម)ករណីក្រឡាប់រថយន្តធ្លាក់ចូលជ្រោះស្លាប់និងរបួសជាច្រើននាក់នៅកោះកុង

សមត្ថកិច្ចបានប្រាប់Post News ថាមានករណីក្រឡាប់រថយន្តដឹកក្រុមតន្ត្រីអកកេះធ្លាក់ចូលជ្រោះបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ ។កើតនៅវេលាម៉ោង១និង៤០រសៀលថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៨ ផ្លូវលេខ៤៨​ ភូមិជីលាល ឃុំអណ្តូងទឹក ស្រុកបទមសារគរ ខេត្តកោះកុង។ មូលហេតុដាច់ហ្វ្រាំងស្លាប់៤នាក់របួសធ្ងន់ស្រាល១១នាក់។ ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហតុដើម្បីជួយសង្គ្រោះអ្នករងរបួសទៅមន្ទីពេទ្យ។ ព័ត៌មានលំអិតPost Newsផ្សាយពេលក្រោយទៀត។

First News៖ (ព័ត៌មានបឋម) ករណីអគ្គិភ័យផ្ទុះម៉ាស៊ីនក្នុងរោងចក្រកិនស្រូវ សង្ស័យមានអ្នកស្លាប់និងរបួសជាច្រើននាក់

កំពង់ស្ពឺៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យផ្ទុះម៉ាស៊ីន ឆេះនៅក្នុងរោងចក្រកិនស្រូវ សង្ស័យបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ករណីនេះកើតឡើងនៅម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិដីក្រហម ឃុំសេនសាន ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ខណៈនេះសមត្ថកិច្ចនៃអធិការដ្ឋានស្រុកឧត្តុង្គ និងរថយន្តពន្លត់អគ្គិភ័យចេញពីខេត្តកំពង់ឆ្នាំង កំពុងចេញអន្តរាគមន៍។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕