កំពង់ស្ពឺៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យផ្ទុះម៉ាស៊ីន ឆេះនៅក្នុងរោងចក្រកិនស្រូវ សង្ស័យបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
ករណីនេះកើតឡើងនៅម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិដីក្រហម ឃុំសេនសាន ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ខណៈនេះសមត្ថកិច្ចនៃអធិការដ្ឋានស្រុកឧត្តុង្គ និងរថយន្តពន្លត់អគ្គិភ័យចេញពីខេត្តកំពង់ឆ្នាំង កំពុងចេញអន្តរាគមន៍។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់