ព័ត៌មានជាតិ

First News៖ ខណៈនេះមានរថយន្តកុងតឺន័រ ដាច់ហ្វ្រាំងបុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង និងកិនមនុស្ស និងគាបមនុស្សជាប់ក្នុងកាប៊ីនរបួសច្រើននាក់ណាស់ នៅម្តុំយាយម៉ៅពេជ្រនិល

កំពង់ស្ពឺ: យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះមានករណីរថយន្តកុងតឺន័រ ដាច់ហ្វ្រាំងបុករះ​រថយន្តនិងម៉ូតូជាច្រើន មានកិនមនុស្ស និងគាបមនុស្សជាប់ក្នុងកាប៊ីនរថយន្តផងដែរ បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៤ ម្តុំផ្លូវចុះចំណោតយាយម៉ៅពេជ្រនិល ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ខណ:នេះសមត្ថកិច្ចកំពុងចុះអន្តរាគមន៍ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់