Post News Media ព័ត៌មានជាតិ First News៖ ខ...

First News៖ ខណ:នេះមានរថយន្តស៊េរីទំនើប៤គ្រឿងនិងម៉ូតូ១គ្រឿង បុកបន្តកន្ទុយគ្នារបួស២នាក់

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើប៤គ្រឿង និងម៉ូតូ១គ្រឿង បានបុកបន្តកន្ទុយគ្នា បណ្តាលឲ្យមនុស្ស២នាក់ដែលជិះម៉ូតូរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៣៧នាទី រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។

ព័ត៌មានលម្អិតនឹងផ្សាយជូនបន្តទៀត និងមានការឡាយផ្ទាល់ នៅលើផេក Post News Media ផងដែរ៕