ដាច់ភ្លើងតំបន់មួយចំនួន នៅខណ្ឌចំការមន!

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង៣៥នាទីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង 509-F3 ដើម្បីឲ្យក្រុមការងារធ្វើកាជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅផ្លូវ630 សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។ អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២ និង៤០នាទីថ្ងៃត្រង់៕

អ៊ីស្រាអែល បាញ់មីស៊ីលវាយប្រហារទៅលើមូលដ្ឋានយោធាស៊ីរី

ស៊ីរីៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា អ៊ីស្រាអែលបានបើកការវាយប្រហារមីស៊ីល ប្រឆាំងទៅនឹងមូលដ្ឋានយោធាស៊ីរី នៅតំបន់ទីជនបទរបស់រដ្ឋធានីដាម៉ាស កាលពីយប់ថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។ ពាក់ព័ន្ធនឹងការវាយប្រហារនេះ កងកម្លាំងការពារអាកាសស៊ីរី ក៏បានធ្វើការឆ្លើយតបទៅវិញផងដែរ ដោយបានវាយកម្ទេចមីស៊ីលចំនួន ៣ គ្រាប់ ដែលបានបាញ់សំដៅមកមូលដ្ឋានទ័ពខ្លួន ក្នុងតំបន់ទីប្រជុំជន…

កូរ៉េខាងជើង គំរាមកូរ៉េខាងត្បូង ជុំវិញរឿងធ្វើសមយុទ្ធ ជាមួយអាមេរិក

កូរ៉េៈ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានឈានដល់ដំណាក់កាលក្ដៅគគុក កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការមកដល់នៃយន្តហោះចម្បាំងអាមេរិក F-22 Raptor ចំនួន ៦ គ្រឿង នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។ ការដាក់ពង្រាយយន្តហោះចម្បាំងទាំងនោះ បានកើតឡើងជាច្រើនថ្ងៃ…

ផ្ទុះការតវ៉ារបស់កម្មកររោងចក្រណានតាយជាង ២០០នាក់ នៅខណ្ឌមានជ័យ

ភ្នំពេញៈ នៅមុននេះបន្តិចវេលាម៉ោងប្រហែល ៩ និង៥០ នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ មានករណីផ្ទុះការតវ៉ារបស់កម្មករជាង២០០នាក់ នៅរោងចក្រណានតាយ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ (មានផ្សាយផ្ទាល់នៅហ្វេសប៊ុក Post News…

កូរ៉េខាងជើងថា អាមេរិកកំពុងដុតកម្ដៅឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរហើយ ខណៈធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង

អាមេរិកៈ កាន់តែមានភាពតានតឹងខ្លាំងទ្បើង ជាមួយកូរ៉េខាងជើង មុនមួយថ្ងៃនៃការធ្វើសមយុទ្ធដែនអាកាស ដ៏ធំបំផុតរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយក្រុងព្យុងយ៉ាង បានហៅវាថាជាការបង្កហេតុដែលនាំឲ្យមានជម្លោះនុយក្លេអ៊ែរ ខណៈដែលសមាជិកសភាអាមេរិក បានព្រមានថា នឹងមានការកើនឡើងអំពីលទ្ធភាពនៃសង្រ្គាមនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។ សមយុទ្ធដែនអាកាសរួ​មគ្នាមួយ ឈ្មោះថា…

First News៖ រថយន្តហាយទ្បែនឌ័រ បែកកង់ក្រទ្បាប់សង្កត់លើម៉ូតូ នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅមុននេះបន្តិចវេលាម៉ោងប្រហែល ២ និង២០ នាទីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ មានករណីរថយន្តហាយទ្បែនឌ័រ បែកកង់ក្រទ្បាប់សង្កត់លើម៉ូតូ ជិះគ្នាពីរនាក់ឪពុក និងកូន សង្ស័យរបួសធ្ងន់រហូតស្លាប់បាត់បង់ជីវិត នៅចំណុចភូមិដីក្រហម ឃុំរកាកោះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ៕

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី រិះគន់រឿងគំរាមកំហែងរបស់អាមេរិក វាយកម្ទេចកូរ៉េខាងជើង

រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសវិមានក្រឹមទ្បាំង លោក Sergey Lavrov បាននិយាយថា ការគំរាមប្រើសកម្មភាពយោធារបស់អាមេរិក ប្រឆាំងជាមួយកូរ៉េខាងជើង នឹងជាកំហុសដ៏ធំមួយ ដោយលោកបានព្រមានថា ក្រុងវ៉ាស៊ីនតោន កំពុងជំរុញឲ្យក្រុងព្យុងយ៉ាងបង្កើនការបង្កហេតុ ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធរបស់អាមេរិក ជាមួយកូរ៉េខាងត្បូង និងសង្គ្រាមពាក្យសម្ដីរវាងមេដឹកនាំទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។…

ដាច់ភ្លើងតំបន់មួយចំនួន នៅខណ្ឌទួលគោក

ភ្នំពេញៈ អគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង ៩ និង៣០ នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ៦៣៧ ដើម្បីឲ្យក្រុមការងារធ្វើការប្តូរទូរកាប៉ាស៊ីទ័រ (Capacitor Bank) ដែលមានទីតាំងស្ថិតនៅផ្លូវ៧០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០…

First News៖ ខណៈនេះកម្មកររោងចក្រក្រុមហ៊ុនម៉េងដាហ្វូតវៀរ អ៊ីនដាសស្រ្ទីលកូអិធីឌី កំពុងធ្វើកូតកម្ម នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ខណៈនេះមានករណីកម្មករក្រុមហ៊ុនម៉េងដាហ្វូតវៀរ អ៊ីនដាសស្រ្ទីលកូអិធីឌី កំពុងធ្វើកូតកម្ម ដោយមានការបិទផ្លូវផងដែរ កើតហេតុនៅវេលម៉ោងប្រហែល ៩ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ទីតាំងស្ថិតសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ (មានការផ្សាយផ្ទាល់នៅហ្វេសប៊ុក Post News…

កូរ៉េខាងជើង ចេញផ្សាយរូបភាពបាញ់បង្ហោះមីស៊ីល Hwasong-15 ដែលខ្លួនទើបធ្វើតេស្តនាពេលថ្មីៗនេះ

កូរ៉េៈ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានបង្ហាញរូបភាពពីសកម្មភាពមេដឹកនាំក្រុងព្យុងយ៉ាង គឺលោក គីម ជុងអ៊ុន ដែលបានតាមដាន និងឃ្លាំមើលការបាញ់សាកល្បងមីស៊ីលផ្លោង ឈ្មោះថា Hwasong-15 នាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ កាលពីថ្ងៃពុធម្សិលមិញ…