តុលាការកោះហៅ ប្រធានក្រុមហ៊ុនមួយរូប ជុំវិញ​រឿង​គំរាម​កំហែង​​សម្លាប់ស្រ្តីម្នាក់​

កណ្ដាលៈ ប្រធាន​ក្រុមហ៊ុន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​ជប៉ុន​ ស៊ី​ អិល​ ជ្រើសរើស​បណ្ដុះបណ្ដាល​ និង​បញ្ជូន​សិក្ខាកាម​ទៅ​ធ្វើកម្មាសិក្សា​នៅ​ប្រទេស​ជប៉ុន​ បាន​គំរាម​សម្លាប់​ស្ត្រី​ម្នាក់​ តែត្រូវ​ប្រឈម​មុខនឹង​ផ្លូវច្បាប់​ ខណៈដើម​បណ្ដឹងបាន​សំណូមពរឲ្យ​ស្ថាប័ន​តុលាការ​ ចាត់ការតាម​​ផ្លូវ​ច្បាប់​។ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ ​បានបង្ហើប​ឲ្យដឹង​ថា​លោក​ ហេង​ ផេង​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បាន​កោះហៅ​ឈ្មោះ​ ឆៀង​ ឆុម​ អាយុ​៤១ឆ្នាំ​ ស្នាក់នៅ​ភូមិ​មរ​…

First News៖ ករណីអគ្គិភ័យឆាបឆេះផ្ទះលក់ប្រេង នៅសៀមរាប

សៀមរាបៈ ខណៈពេលនេះ មានករណីអគ្គិភ័យ កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅផ្ទះលក់ប្រេងមួយកន្លែង វេលាម៉ោង ៩ និង៤៥ នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភ្នំក្រោម ក្រុង និងខេត្តសៀមរាប នៅពេលនេះ ទ្បានទឹកកំពុងចេញអន្តរាគមន៍ហើយ។ សម្រាប់ព័ត៌មានលម្អិត Post News…

អាមេរិក ជំរុញប្រទេសទាំងអស់លើពិភពលោក កាត់ផ្ដាច់ទំនាក់ទំនង ជាមួយកូរ៉េខាងជើង

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជំរុញឲ្យប្រទេសទាំងអស់លើពិភពលោក កាត់ផ្ដាច់ទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ជាមួយកូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តមីស៊ីលចុងក្រោយរបស់របបមួយនេះ។ នេះបើយោងតាមសារព័ត៌មាន​ BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាននិយាយថា «ប្រធានាធិបតីអាមេរិក លោក ដូណាល់…

ដាច់ភ្លើងតំបន់មួយចំនួន នៅខេត្តសា្វយរៀង

ស្វាយរៀងៈ យោងតាមអគ្គិសនីស្វាយរៀង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៣ និង ៣០នាទីរសៀលនេះ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅភូមិពងទឹក និង ភូមិពោន ឃុំសង្កែ ស្រុករំដួល ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប៉ុងខ្សែMV ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៤ និង៣០នាទីល្ងាច៕

Update៖ កូរ៉េខាងជើង ប្រកាសពីភាពជោគជ័យរបស់ខ្លួន នៅក្នុងការបាញ់មីស៊ីលថ្មី ដែលអាចវាយប្រហារដល់ទឹកដីអាមេរិក

កូរ៉េៈ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េ KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានបញ្ជាក់ពីភាពជោគជ័យរបស់ខ្លួន នៅក្នុងការបាញ់សាកល្បងមីស៊ីលផ្លោង​អន្តរទ្វីប ឈ្មោះថា Hwasong-15 ដោយបានអះអាងថា វា​មានសមត្ថភាពអាច​បាញ់​ដល់គ្រប់ទីតាំងទាំងអស់ នៅលើទឹកដីអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ តាមរយៈការផ្សាយរបស់ទូរទស្សន៍…

ដាច់ភ្លើងតំបន់មួយចំនួន នៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១១ និង ០៨នាទីព្រឹកនេះ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី4 (GS4-F13&F27) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរកែវទម្រ (Pin Isolator) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដូចជា៖ (1)ផ្លូវ118 ផ្លូវលេខ356 ផ្លូវលេខ217 និងផ្លូវចំការដូង…

បុរសវិកលចរឹកម្នាក់ យកកាំបិតកាប់ទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលកស្រុកភ្នំស្រួច បានប្របាប់ Post News ថា កាលពីវេលាម៉ោង ១០ និង៣០ នាទីថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៧​ មានករណីបុរសម្នាក់ បានយកកាំបិតទៅកាប់លើបុរសម្នាក់ទៀត បណ្ដាលឲ្យស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជនបង្កមាន​ឈ្មោះ​…

កាន់តែក្ដៅគគុក! កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយទៀត

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃពុធនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយទៀត ដែលជាការប្រឈមមុខដ៏ធំមួយ ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មថ្មី ទៅលើកូរ៉េខាងជើង រួមទាំងការប្រកាសប្រទេសខ្លួនថា ជារដ្ឋឧបត្ថម្ភរដ្ឋអំពើភេរវកម្ម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។…

សូមបងប្អូនប្រុងប្រយ័ត្ន! ក្មេងស្រីអាយុ ១ខួបកន្លះ លង់ទឹកស្រះស្លាប់ នៅបាត់ដំបង

បាត់ដំបងៈ លោកវរសេនីយ៍ទោ ស៊ា​ ធី អធិការស្រុករុក្ខគិរី បានប្រាប់ Post Newsថា មានករណីក្មេងស្រីអាយុ ១ខួបកន្លះម្នាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអណោចអធ័ម នៅចម្ងាយពីផ្ទះជាង២០ម៉ែត្រ ខណៈដែលក្មេងស្រីរងគ្រោះ បានទៅលេងទឹកស្រះតែម្នាក់ឯង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្នំ…

រន្ធត់ណាស់! ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកាម៉ារី បុកគោយន្តកន្រ្តៃ ស្លាប់ និងរបួស ១៣នាក់ នៅរតនគិរី

រតនគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្តកាម៉ារី បើកបុកគោយន្តកន្រ្តៃ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់៥នាក់ និងរបួសស្រាលចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៧ នាក់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវចូលវត្តលំផាត់ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រ២៧៣និង២៧៤ ស្ថិតនៅភូមិលំផាត់…