យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារដែនអាកាសនៅប៉ាទ្បេស្ទីន សម្លាប់មនុស្សម្នាក់ និងរបួស ១៥៥នាក់
ប៉ាទ្បេស្ទីនៈ ប្រភពព័ត៌មានសន្តិសុខ នៅតំបន់ហ្គាហ្សា បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។ យន្ដហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីលចំនួន ២ គ្រាប់ ទៅកាន់ប៉ុស្តិ៍យោធាមួយ ដែលជាកម្មសិទ្ធិរបស់ពួកសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងជើងតំបន់ហ្គាហ្សា បណ្ដាលឲ្យមនុស្សជាច្រើននាក់បានរងរបួស។ សូមជំរាបថា…