កូរ៉េៈ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានបង្ហាញរូបភាពពីសកម្មភាពមេដឹកនាំក្រុងព្យុងយ៉ាង គឺលោក គីម ជុងអ៊ុន ដែលបានតាមដាន និងឃ្លាំមើលការបាញ់សាកល្បងមីស៊ីលផ្លោង ឈ្មោះថា Hwasong-15 នាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីថ្ងៃពុធម្សិលមិញ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងថ្មីមួយ ដោយទទួលបានជោគជ័យ ជាមួយនឹងការអះអាងថា វាមានសមត្ថភាពអាចវាយប្រហារដល់ទីតាំងណាមួយ នៅលើទឹកដីរបស់អាមេរិក។
តេស្តនេះ បានកើតទ្បើងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់កូរ៉េខាងជើង ក្នុងបញ្ជីខ្មៅនៃរដ្ឋគ្រាំទ្រអំពើភេវរកម្មរបស់អាមេរិកទ្បើងវិញ ដែលហេតុផលនាំឲ្យក្រុងវ៉ាស៊ីនតោន អាចធ្វើការដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាងបន្ថែមទៀត។
កូរ៉េខាងជើង បញ្ជាក់ថា មីស៊ីលចុងក្រោយនេះ បានហោះហើរបានចម្ងាយ ៩៥០ គីឡូម៉ែត្រ ក្នុងរយៈពេល ៥៣ នាទី ជាមួយនឹងរយៈកម្ពស់កម្ពស់ប្រហែល ៤,៤៧៥ គីឡូម៉ែត្រ៕
មតិយោបល់