កំណែ iOS ជំនាន់ចុងក្រោយ លេចចេញកំហុសថ្មីដ៏ធំមួយ ធ្វើឱ្យកម្មវិធីសារស្ទើរតែទាំងអស់គាំងបើកលែងចេញ

បញ្ហាចាស់ដោះស្រាយរួច បញ្ហាថ្មីក៏ចូលមកដល់។ នេះបានក្លាយទៅជារឿងដ៏សាមញ្ញាទៅហើយសម្រាប់ប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple។ ក្រោយពីបានបញ្ចេញ​ iOS 11.2.5 ដើម្បីកែបញ្ហាកម្មវិធី Phone លោតចេញព័ត៌មានមិនពេញលេញ សារដំណឹង​​លោតបាត់ពីអេក្រង់ iPhone X បន្ទាប់ពីអ្នកប្រើប្រាស់ដោះសោដោយប្រើ Face ID ជាដើមរួចមក ឥឡូវគេ​ទើបរកឃើញបញ្ហាធំថ្មីមួយផ្សេងទៀតកំពុងកើតមានលើ…

Spurs ទារតម្លៃខ្លួន Harry Kane ឡើងកប់

ក្រុមមាន់ខ្នាយ​មាស Tottenham Hotspur បានទាមទារតម្លៃខ្លួនយ៉ាងខ្ពស់បំផុតមួយ ពីក្រុម Real Madrid ក្នុងការលក់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ទៅកាន់ក្លិបអេស្ប៉ាញមួយនេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ក្រុម Tottenham បានចាប់ផ្តើមកកូរក្រុម Real…

Real Madrid ដូរគោលដៅ ១០០លានអឺរ៉ូ លើអ្នកចាំទីមួយរូប តែមិនមែន De Gea

ការរំពឹងចង់បានអ្នកចាំទីអេស្ប៉ាញ Devid De Gea ពីក្រុមបីសាចក្រហម Manchester United របស់ Real Madrid ទំនងជាត្រូវបញ្ចប់ហើយ ដោយក្លិបយក្ស​អេស្ប៉ាញមួយនេះ បានបង្វែរគោលដៅថ្មីលើអ្នកចាំទីផ្សេង​វិញ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមអធិរាជស Real…

នេះជារបៀប iOS 11.3 ផ្តល់ជម្រើសឱ្យលោកអ្នកបិទមិន​ឱ្យ iPhone ដើរយឺតដោយសារថ្មចាស់

ដូចតាមការសន្យា Apple បានដាក់បញ្ចូលនូវមុខងារសម្រាប់លោកអ្នកអាចឆែកមើលសុខភាពថ្មទូរសព្ទ iPhone របស់ខ្លួន ថាវានៅមានថាមពលកម្រិតណា តាមរយៈ iOS 11.3 ដែលនឹងជាកំណែបន្ទាប់ពី iOS 11.2.5 បច្ចុប្បន្ន។ តាមរយៈ​ iOS 11.3 ជំនាន់សាកល្បងទី២​ (beta2) ដែលក្រុមហ៊ុនបានបើកឱ្យសាធារណជនទាញយកទៅដំឡើងប្រើសាកល្បង វាមានមុខងារ…

ប្រើ iPhone X ហើយមិនអាចចុចទទួលទូរសព្ទបានភ្លាមៗ? សាកដំណោះស្រាយនេះទៅ!

ថ្មីៗនេះ អ្នកប្រើប្រាស់ទូរសព្ទដៃ iPhone X តម្លៃខ្ទង់ ១០០០ ដុល្លារ បាននិងកំពុងជួបបញ្ហាពិបាកចុចទទួលទូរសព្ទនៅពេលដែលមានការហៅចូលមកម្តងៗ។ បើលោកអ្នកឋិតក្នុងចំណោមពួកគេ អាចសាកល្បងដំណោះស្រាយដែល Post Tech សូមបង្ហាញជូនតាមដំណាក់កាលដូចខាងក្រោម និងដែលលោកអ្នកអាចយកទៅអនុវត្តបានដោយខ្លួនឯង៖ ១- ធ្វើបច្ចុប្បនភាពប្រព័ន្ធ iOS ឱ្យឡើងដល់ជំនាន់ចុងក្រោយ ប្រសិនបើលោកអ្នកមិនទាន់ Update…

របៀបបិទសំឡេងចុចថតកាមេរ៉ាលើ​ iPhone និង​ iPad

ពេលខ្លះលោកអ្នកប្រាកដជាមិនចង់ឱ្យកាមេរ៉ា iPhone ឬ iPad របស់ខ្លួនថតទៅឮសំឡេងចេញក្រៅ “ក្រឹបៗ” នោះទេ។ បើដូច្នេះ វាមិនមានបញ្ហានោះទេ ព្រោះសំលេងនោះអាចបិទចោលបានយ៉ាងងាយតាមរបៀបសាមញ្ញពីរដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖ ១- ដាក់សំឡេង Silent (ស្ងាត់) លោកអ្នកអាចប្រើវិធីកាច់កុងតាក់បិទសំឡេងនៅចំហៀងទូរសព្ទ។ ប៉ុន្តែ សូមចាំថា…

iOS 11.3 beta 2 មានបន្ថែមមុខងារឆែកសុខភាពថ្ម iPhone លោកអ្នក

ក្រោយពីរងការរិះគន់ និងបណ្តឹងជុំទិសកាលពីចុងឆ្នាំមុន ដោយសារតែរឿងចេតនាពន្យឺតល្បឿនដំណើរការទូរសព្ទ iPhone ស៊េរីចាស់ៗតាមអាយុកាលថ្មរបស់វារួចមក ក្រុមហ៊ុន Apple ទីបំផុតទៅ បានដាក់បញ្ចូលនូវកម្មវិធីសម្រាប់ឱ្យអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនឆែកសុខភាពថ្មទូរសព្ទរបស់ពួកគេ តាមរយៈកំណែ iOS 11.3 ជំនាន់សាកល្បងទី២។ កម្មវិធីនេះ គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយពីរដែលក្រុមហ៊ុនសន្យាថានឹងដាក់ចេញសម្រាប់ឆ្លើយតបទៅនឹងរឿងដែលអតិថិជនជាច្រើនចោទប្រកាន់ថា ទង្វើរបស់ក្រុមហ៊ុនខាងលើគឺដើម្បីជំរុញកំណើនលើផលិតផលចេញថ្មីៗរបស់ខ្លួន។ ដោយដំណោះស្រាយទីពីរ គឺ Apple បានផ្តល់ជូននូវតម្លៃពិសេសសម្រាប់ការប្តូរថ្ម…

Courtios រង់ចាំយ៉ាងអន្ទះអន្ទែង

អ្នកចាំទីកំពស់ខ្ពស់ មានសញ្ជាតិប៊ែលហ្ស៊ិក Thibaut Courtios មិនមានបំណងចង់បន្តនៅ Stamford Bridge ទៀតឡើយ ដោយអ្នកចាំទីរូបនេះ ចង់ត្រឡប់ទៅកាន់​ប្រទេសអេស្ប៉ាញវិញ។ យ៉ាងណាវិញនោះ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Thibaut Courtios កំពុងតែរង់ចាំ ក្រុម Real…

Apple អាចនឹងប្តូរចិត្តឈប់ពន្យឺតល្បឿន iPhone ក្រោយរងបណ្តឹង​ និងការរិះគន់ជុំទិស

កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងបន្តអនុវត្តយន្តការដាក់បញ្ចូលកម្មវិធីដើម្បីកាត់បន្ថយល្បឿនដំណើរការទូរសព្ទ iPhone ស៊េរីក្រោយៗទៅតាមអាយុការបស់វាបន្តទៀត បំណងដើម្បីការពារកុំឱ្យម៉ាស៊ីនរបស់វារលត់ ដោយសារថាមពលចុះខ្សោយ។ ប៉ុន្តែ ក្រោយពីដំណោះស្រាយដែលខ្លួនប្រើប្រាស់ទៅលើ iPhone ស៊េរី 6 និង 7 នេះ ត្រូវបានលាតត្រដាង ហើយ​ក្រុមហ៊ុនក៏បានសារភាពពីចេតនារបស់ខ្លួនរួចមក Apple…

Joe Hart កំពុងទទួលបានការចាប់អារម្មណ៍ពីក្រុមតោខៀវ Chelsea

អ្នកចាំទីជម្រើសជាតិអង់គ្លេស Joe Hart អាចនឹងផ្លាស់ទៅកាន់ក្រុមតោខៀវ Chelsea ប្រសិនបើ Thibaut Courtois ចាកចេញទៅកាន់ក្រុមអធិរាជស Real Madrid នៅរដូវក្តៅខាងមុខនេះ។ ក្រោយពីមិនត្រូវបានលោក Pep Guadiola ផ្តល់ឱកាសឲ្យលេងក្នុងក្លិប Manchester City ដោយត្រូវបានខ្ចីជើងទៅកាន់ក្រុម West…