អ្នកចាំទីកំពស់ខ្ពស់ មានសញ្ជាតិប៊ែលហ្ស៊ិក Thibaut Courtios មិនមានបំណងចង់បន្តនៅ Stamford Bridge ទៀតឡើយ ដោយអ្នកចាំទីរូបនេះ ចង់ត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ។
យ៉ាងណាវិញនោះ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Thibaut Courtios កំពុងតែរង់ចាំ ក្រុម Real Madrid ក្នុងការមកនាំយកកឡាកររូបនេះទៅកាន់អេស្ប៉ាញជាថ្មីម្តងទៀត។ Courtios ហាក់មិនចង់លេងនៅអង់គ្លេសទៀតឡើយ ខណៈ Chelsea ប្រៀបដូចជាកន្លែងមួយ ដែលអ្នកចាំទីរូបនេះ ត្រូវតែចាកចេញ ទៅកាន់ក្លិបថ្មី នៅរដូវកាលក្រោយនេះ។ គួរបញ្ជាក់ផងដែរថា Real Madrid បានចាប់អារម្មណ៍ ក្នុងការនាំយក Thibaut Courtios ទៅកាន់ Santiago Bernabeu មែន តែមិនមែនជាគោលដៅធំរបស់ក្រុមយក្សអេស្ប៉ាញមួយនេះឡើយ ព្រោះថាគោលដៅទីមួយ របស់ Real Madrid គឺអ្នកចាំទីអេស្ប៉ាញ របស់ក្រុមបីសាចក្រហម Manchester United គឺ Devid De Gea ឯណោះទេ។
យ៉ាងណាក៍ដោយ Courtios នៅតែមានបំណងចង់ទៅកាន់ Real Madrid ដដែល ខណៈកីឡាករប៊ែលហ្ស៊ិករូបនេះ កំពុងតែរង់ចាំក្រុមអធិរាជស Real Madrid មកទិញយករូបគេចេញពី Stamford Bridge នៅរដូវក្តៅខាងមុខនេះ។



មតិយោបល់