ព័ត៌មានបច្ចេកវិទ្យា

របៀបបិទសំឡេងចុចថតកាមេរ៉ាលើ​ iPhone និង​ iPad

ពេលខ្លះលោកអ្នកប្រាកដជាមិនចង់ឱ្យកាមេរ៉ា iPhone ឬ iPad របស់ខ្លួនថតទៅឮសំឡេងចេញក្រៅ “ក្រឹបៗ” នោះទេ។ បើដូច្នេះ វាមិនមានបញ្ហានោះទេ ព្រោះសំលេងនោះអាចបិទចោលបានយ៉ាងងាយតាមរបៀបសាមញ្ញពីរដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖

១- ដាក់សំឡេង Silent (ស្ងាត់)
លោកអ្នកអាចប្រើវិធីកាច់កុងតាក់បិទសំឡេងនៅចំហៀងទូរសព្ទ។ ប៉ុន្តែ សូមចាំថា នៅពេលដែលកាច់រួច សំឡេងហៅចូល និងសារដំណឹងក៏ឈប់ឮផងដែរ។

២- បន្ថយសំឡេង
នេះជាមធ្យោបាយងាយស្រួលមួយទៀតក្នុងការធ្វើឱ្យសំឡេងថតកាមេរ៉ាស្ងាត់បាន។ ប៉ុន្តែ លោកអ្នកត្រូវជៀសវាងធ្វើបែបនេះ នៅពេលកម្មវិធី Camera បើកឡើង។ បើមិនដូច្នោះទេ នៅពេលចុចបន្ថយសំឡេង មុខងារ Brust Mode នឹងបង្ហាញឡើងជាមិនខាន។

លោកអ្នកក៏អាចចូលទៅកាន់កម្មវិធី Settings បិទសំលេងរោទិ៍ ឬក្រើនរំឭកបានផងដែរ ដោយវានៅក្នុង Sounds & Haptics (សម្រាប់ iOS 11)។ បន្ទាប់មកចុចអូសរបារ៍សំលេងមកខាងឆ្វេងឱ្យផុត ជាការស្រេច។

ប្រភពព័ត៌មានៈ igeekblog

 

មតិយោបល់