ក្រុមហ៊ុនផលិតរថយន្តចិន បានកសាងកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនផលិតរថយន្ត ដែលមានតម្លៃទាបបំផុត ក្នុងលោកជាយូរមកហើយ ខណៈក្រុមហ៊ុនជប៉ុន និងកូរ៉េដូចជា Toyota, Nissan, Honda, និង Hyundai បានខំប្រឹងប្រែងយ៉ាងលំបាក ដើម្បីផលិតចេញរថយន្ តដែលមានគុណភាព និងប្រកបដោយតម្លៃប្រកួតប្រជែង។
ជាងនេះទៅទៀត ក្រុមហ៊ុនផលិតរថយន្តនៃប្រទេសចិន ក៏កំពុងប្រជែងទីផ្សាររថយន្តអគ្គីសនីនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ ជាមួយការផលិតចេញរថយន្តអគ្គីសនី ដែលមានតម្លៃទាប និងបំពាក់បច្ចេកវិជ្ជាជាន់ខ្ពស់។
ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD របស់ចិន បានប្រកាសបោះទុនវិនិយោគ ២២ លានដុល្លារសហរដ្ឋ ក្នុងប្រទេសហុងគ្រី ដើម្បីផលិតរថយន្តក្រុងអគ្គីសនី សម្រាប់គម្រោងទីក្រុងបៃតងនៅក្នុងប្រទេសហូឡង់ អង់គ្លេស និងបារាំង ខណៈដែលប្រទេសទាំងនេះ កំពុងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ទនៈ៕
មតិយោបល់