ក្រុមហ៊ុន Google បានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបតម្រូវការផ្ទុកទិន្នន័យលើកុំព្យូទ័រទាំងស្រុងចូលទៅក្នុងសេវាកម្មផ្ទុកទិន្នន័យលើបណ្តាញអីុនធើណែតឈ្មោះថាDrive របស់ខ្លួន រាប់បញ្ចូលទាំងឯកសារដែលបង្កើត និងទាញបញ្ចូល (upload) តាមរយៈសេវាcloud ផ្សេងទៀត ដូចជា Google Docs និង Photos។
ក្រុមហ៊ុនផលិត Software យក្សនេះ ទើបប្រកាសនូវឧបករណ៍ Sync និង Backup ថ្មីមួយ ដែលនឹងផ្តល់ឱ្យអ្នកប្រើប្រាស់គ្រប់រូប អាចកម្លងឯកសារផ្សេងៗ រួមទាំងរូបថត ពីកុំព្យូទ័ររបស់ពួកគេនៅផ្ទុកលើ Google Drive ដោយផ្ទាល់បាន។ បន្ថែមពីលើនេះ វានឹងជួយធ្វើឱ្យការគ្រប់គ្រងឯកសារនៅក្នុងសេវាកម្ម Drive នោះ កាន់តែមានភាពងាយស្រួល និងរហ័ស។ ក្នុងនោះ វានឹងបង្កើតសំណុំ Folder លើកុំព្យូទ័ររបស់អ្នកប្រើប្រាស់ឡើងវិញនៅក្នុងសេវាDrive តែម្តង។ ពោលគឺ គេមិនចាំបាច់បង្កើត Folder ថ្មីៗក្នុង Driveម្តងទៀត ដែលនាំឱ្យពិបាក ហើយរញ៉េរញ៉ៃនោះទេ។
ឧបករណ៍ថ្មីនេះដែរ ក៏នឹងអនុញ្ញាតឱ្យលោកអ្នកជ្រើសរើស Folder លើកុំព្យូទ័រ ហើយទាញវាទៅរក្សាទុកក្នុង Drive ដោយផ្ទាល់តែម្តង ហើយវានឹងចេញនៅថ្ងៃទី ២៨ មិថុនា ខាងមុខ ជាមួយជម្រើសកញ្ចប់សេវាបង់ថ្ងៃ G Suiteសម្រាប់អ្នកជំនួញ ដោយពួកគេនឹងទទួលបានមុខងារមុខងារពិសេសDrive File Streamនៅពេលក្រោយក្នុងឆ្នាំនេះ៕
ប្រភពព័ត៌មានៈ theverge
មតិយោបល់