ព័ត៌មានបច្ចេកវិទ្យា

Samsung ដល់ថ្នាក់ចង់ផ្តាច់ក្រុមហ៊ុនចេញជា២

5817f9b45124c9db62365971-800

យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការពិចារណា បំបែកក្រុមហ៊ុនចេញជា២ផ្នែក តាមការស្នើសុំដោយសកម្មជនគ្រប់គ្រងមូលនិធីសហរដ្ឋអាមេរិក (Elliott Management) ។

ការបែងចែកនេះ នឹងត្រូវអនុញាតឲ្យលោកស្ថាបនិក Lee ក្នុងការពង្រឹងការក្តោបក្តាប់របស់ពួកគេទៅលើ ភាពជាអ្នកដឹកនាំទូរស័ព្ទដៃឈានមុខគេនៅលើសកលលោក។ សកម្មជនគ្រប់គ្រងមូលនិធីសហរដ្ឋអាមេរិក (Elliott Management) បានស្នើឲ្យបំបែកក្រុមហ៊ុនតាំងពីខែ តុលា ដើម្បីបង្កើនតម្លៃភាគហ៊ុនរបស់ Samsung Electronic។ ប៉ុន្តែក្រុមហ៊ុន Samsung Electronic មិនបានធ្វើការឆ្លើយតបវិញភ្លាមៗនោះទេ នៅលើសេចក្តីរាយការណ៍ Reuters។

នាយកក្រុមប្រឹក្សាក្រុមហ៊ុន Samsung Electronic នឹងទៅជួបសកម្មជនគ្រប់គ្រងមូលនិធីសហរដ្ឋអាមេរិក នាថ្ងៃអង្គារស្អែកនេះ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់គាត់៕

មតិយោបល់