កូរ៉េៈ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ថា ការឆ្លងមេរោគ Zika នៅថ្ងៃចន្ទនេះ បានកើនដល់ ១៦ ករណីហើយនៅក្នុងឆ្នាំនេះ។
តាមមជ្ឈមណ្ឌលកូរ៉េ សម្រាប់គ្រប់គ្រង និងការពារជំងឺ (KCDC)បានឲ្យដឹងថា បុរសជនជាតិកូរ៉េ អាយុ៤៦ឆ្នាំម្នាក់ ដែលរស់នៅក្នុងប្រទេសវៀតណាម ហើយបានមកទីក្រុងសេអ៊ូល សម្រាប់វិស្សមកាល ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគZika។
ក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ បានឱ្យដឹងថាបុរសម្នាក់នោះ បានទទួលការព្យាបាល និងវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញនាពេលឆាប់ៗខាងមុខ ជាកន្លែងដែលលោកបានស្នាក់តាំងពីឆ្នាំ ២០១២ មក។
សូមជម្រាបថា កូរ៉េខាងត្បូង បានផ្ទុះការឆ្លងមេរោគ Zika ដំបូងនៅខែមីនា ឆ្នាំ២០១៦៕
មតិយោបល់