ព័ត៌មានបច្ចេកវិទ្យា

Samsung អាចនឹងប្រើលោហៈធាតុថ្មី Metal 12 សម្រាប់ផលិតផលស្មាតហ្វូនខ្លួន

ក្រុមហ៊ុន Samsung ទើបប្រកាសចេញកុំព្យូទ័រយួរដៃ Notebook 9 ស៊េរីឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាងមួយ ស្រោបដោយលោហៈម៉ាញ៉េស្យូម Metal 12 ហើយមានទម្ងន់ត្រឹម ១ គីឡូក្រាមប៉ុណ្ណោះ។

ការដែលកុំព្យូទ័រអេក្រង់ទំហំជាង ១៣ អីុង ស្រាលខ្លាំងបែបនេះ គឺមួយផ្នែកធំត្រូវគេដឹងថា មកពីតួខ្លួនវាផលិតឡើងដោយលោហៈធាតុ Metal 12។

យោងតាមពាណិជ្ជសញ្ញាសម្រាប់លោហៈ Metal 12 ដែល Samsung ផ្ញើទៅកាន់​គណកម្មការ EUIPO បានឱ្យដឹងថា លោហៈធាតុម៉ាញ៉េស្សូមនោះ នឹងអាចយកទៅប្រើលើទូរសព្ទដៃ នាឡិកា និងឧបករណ៍ចល័តបន្ទាប់បន្សំផ្សេងៗ ព្រមទាំងសម្ភារប្រើប្រាស់នៅតាមគេហដ្ឋាន ហើយវាមានទម្ងន់ស្រាលខ្លាំអ និងរឹងមាំហួសពីការស្មាន។

កាលពីប៉ុន្មានឆ្នាំមុន លោហៈប្រភេទថ្មីនេះ ត្រូវបានព័ត៌មានចចាមអារ៉ាមលើកឡើងថា នឹងយកទៅស្រោបគែមជុំវិញទូរសព្ទ Galaxy S7 ប៉ុន្តែ ទីបំផុតវាបានត្រឹមតែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ។ ដោយ Samsung បានប្រើស៊ុមអាឡុយ​មីញ៉ូមទៅវិញទេ។

ទាក់ទងទៅនឹងលោហៈប្រភេទថ្មីនេះដែរ Samsung មិនសូវនិយាយច្រើនអំពីវា ដូចជាលោហៈអាលុយមីញ៉ូម 7000 ដែលបានប្រើនៅលើស្មាតហ្វូនស៊េរីថ្មីៗ ដូចជា Note 8 នោះទេ។ ទោះយ៉ាងណា វាត្រូវគេរំពឹងថា ក្រុមហ៊ុននឹងយកទៅបំពាក់ឱ្យស្មាតហ្វូនស៊េរីបន្ទាប់របស់ខ្លួននាពេលឆាប់ៗខាងមុខជាមិនខាន៕

ប្រភពព័ត៌មានៈ GSM Arena

មតិយោបល់