ក្រុមហ៊ុន Hyundai Motor កំពុងពិចារណាលើការពន្យាពេលលក់ រថយន្តស៊េរីកៅអីបួន Grandeur ដែលនាំចូលក្រោម ស្លាកក្រុមហ៊ុន Azera ក្នុងទឹកដីអាមេរិក ស្របពេលដែលអាជីវកម្មរថយន្តស៊េរីនេះ ជួបការលំបាក់នៅទីនោះ។ នេះបើយោងតាមការថ្លែងឱ្យដឹងពីប្រភពផ្សេងៗក្នុងឧស្សាហកម្មរថយន្ត។
ខណៈក្រុមហ៊ុន Hyundai បានប្រកាសចេញរួចទៅហើយនូវរថយន្តស៊េរី Grandeur ជំនាន់ទី ៦ កាលពីដើមខែវិច្ឆិកា ប្រភពជាច្រើន បានអះអាងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េមួយនេះ នឹងមិនធ្វើបទឧទ្ទេសអំពីម៉ូដែល ចុងក្រោយនេះ នៅសហរដ្ឋអាមេរិកនោះទេ ប្រសិនបើក្រុមហ៊ុនពិតជាសម្រេចចិត្តដកខ្លួនចេញពីទីផ្សារជាលើកដំបូង ក្នុងរយៈពេល ១៦ ឆ្នាំ មែននោះ។
ក្រុមអ្នកឃ្លាំមើលទីផ្សាររថយន្ត បាននិយាយថា Grandeur ឈរជារថយន្តប្រភេទកៅអីបួន លំដាប់ខ្ពស់ដ៏សំខាន់មួយ នៅក្នុងទីផ្សាររថយន្តក្នុងស្រុក ប៉ុន្តែបានបរាជ័យក្នុងទីផ្សារអាមេរិក ដោយសារមិនអាចផ្គាប់ចិត្តអតិថិជននៅទីនោះ ឱ្យបានគ្រប់គ្រាន់ដូចជាម៉ូដែល Sonata និង Genesis ថ្មី។ Hyundai បានលក់រថយន្តស៊េរី Grandeur នៅអាមេរិកបានចំនួន ៤,១៣៤ គ្រឿង ក្នុងអំឡុងខែតុលា ខណៈ Genesis G80 និង Sonata លក់បាន ២១,៦៣៥ និង ១៧០,២៤៣ គ្រឿង។
ទោះយ៉ាងណា Hyundai គ្រោងនឹងបន្តការលក់រថយន្តស៊េរីនេះ នៅលើទីផ្សារនៃប្រទេសដទៃ ជាអាទិ៍ ក្នុងតំបន់អាស៊ីកណ្តាល។ មន្រ្តីក្រុមហ៊ុនម្នាក់បានថ្លែងឱ្យដឹងថា៖ «ក្រុមហ៊ុនមិនទាន់ធ្វើការសម្រេចចិត្តលើអ្វីទាំងអស់ ដោយបង្អង់ចាំមើលភាពអាចទៅរួចផ្សេងៗបន្ថែមទៀតសិន»៕
ប្រភពព័ត៌មាន៖ yonhapnews
មតិយោបល់