ប្រព័ន្ធ iOS 11 នឹងពាំនាំមកជាមួយមុខងារ និងសមត្ថភាពថ្មីៗជាច្រើន ហើយក្នុងនោះ ក៏មានមុខងារពិសេសមួយដែលអ្នកប្រើប្រាស់ភាគច្រើនកំពុងទន្ទឹងរង់ចាំផងដែរ ដែលនោះគឺ មុខងារថតអេក្រង់ទូរសព្ទជាវីដេអូ។ ពីមុនមក ពោលគឺចាប់ពី iOS ជំនាន់ ១០ ចុះ ដើម្បីអាចថតអេក្រង់ទូរសព្ទ iPhone ឬថេប្លេត iPad អ្នកប្រើប្រាស់ត្រូវដំឡើងកម្មវិធី Screen Recorder ជំនួយ ទើបអាចធ្វើបាន តែឥឡូវនេះ តាមរយៈ iOS 11 លោកអ្នកមិនចាំបាច់ពិបាកដូច្នេះទៀតទេ។

ដើម្បីធ្វើដូចនេះ ដំបូងលោកអ្នកគ្រាន់តែបន្ថែមមុខងារនេះទៅលើផ្ទាំង Control Center ដោយចូលទៅកាន់កម្មវិធី Settings -> Control Center រួចចុចសញ្ញា + ត្រង់មុខងារ Screen Recording។ បន្ទាប់មក នៅពេលដែលចង់ចុចថតរូបលើអេក្រង់ជាវីដេអូ លោកអ្នកគ្រាន់តែអូសផ្ទាំង Control Center ឡើង រួចចុចបើករូប Screen Recording (ធ្វើដូចជាការចុចបិទ/បើក Plane Mode) នោះទូរសព្ទ iPhone ឬ iPad នឹងចាប់ថតចម្លងរាល់ដំណើរការលើផ្ទៃអេក្រង់ជាវីដេអូ រួចយកទៅរក្សាទុកក្នុងកម្មវិធី Photos តែម្តង៕

មតិយោបល់