ពេលខ្លះលោកអ្នកអាចនឹងចង់សម្រាកពី Instagram មួយរយៈ ហើយផ្តាច់ទំនាក់ទំនងជាមួយមិត្តភក្តិ ឬអ្នកដទៃណាពីពិភពបណ្តាញសង្គមរូបថតនេះតែម្តង។ បើដូច្នេះមែន ឬក៏មានហេតុផលផ្សេងទៀត លោកអ្នកអាចបិទវាចោលជាបណ្តោះអាសន្នបាន តាមវិធីខាងក្រោម៖
- នៅលើទូរសព្ទរបស់លោកអ្នក សូមបើកដំណើរការកម្មវិធីបើកគេហទំព័រដូចជា Chrome, Safari ជាដើម រួចចូលទៅកាន់អាសយដ្ឋាន instagram.com (លោកអ្នកមិនអាចធ្វើបែបនេះតាមកម្មវិធី Intagram នោះទេ)
- ចុះឈ្មោះដោយប្រើឈ្មោះ និងលេខសម្ងាត់គណនី ដែលលោកអ្នកចង់បិទជាបណ្តោះអាសន្ន
- ចុចលើប៊ូតុង Profile នៅជ្រុងខាងលើ ផ្នែកខាងស្តាំនៃផ្ទាំងកម្មវិធី
- សូមជ្រើសរើសយក Edit Profile ក្បែររូប និងឈ្មោះ Profile របស់លោកអ្នក
- អូសផ្ទាំងកម្មវិធីចុះក្រោម រួចជ្រើសរើសយកតំណភ្ជាប់ “Temporarily disable my account”
- ជ្រើសរើសយកហេតុផលមួយដែលនាំឱ្យលោកអ្នកសម្រេចចិត្តបិទគណនីរបស់ខ្លួន
- វាយបញ្ចូលលេខសម្ងាត់របស់គណនីម្តងទៀត
- ចុចលើប៊ូតុងដែលនិយាយថា “Temporarily Disable Account”
- ដើម្បីបើកគណនីឡើងវិញ លោកអ្នកគ្រាន់តែចុចចូលកាន់គេហទំព័រ Instagram ដដែល រួចធ្វើការចុះឈ្មោះបើកឡើងវិញជាការស្រេច៕
ប្រភពព័ត៌មានៈ androidauthority
មតិយោបល់