ប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួននឹងបើកព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី ២៣ ខែធ្នូ។ Mi Notebook នេះ មានលក្ខណៈពិសេសយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ តែបើតាមការព្យាករណ៍ទុកមុន គឺបានឲ្យដឹងថា វានឹងបំពាក់ដោយបច្ចេកវិជ្ជាសេវា 4G LTE ថ្មី។
កុំព្យូទ័រយួរដៃស៊េរីថ្មីមួយនេះ ត្រូវបានឲ្យឈ្មោះបន្ថែមថា Pro ដោយសារវាភ្ជាប់មកជាមួយសមត្ថភាពដ៏ខ្លាំងក្លា មានដូចជា អេក្រង់ខ្នាត 4K អង្គប្រតិបត្តិក្រុមហ៊ុន Intel ប្រភេទ Core i7-6700HQ រីឯបន្ទះក្រាហ្វិក ស៊េរី NVidia GeForce GTX 960M និងមាន RAM ប្រភេទ DDR4 ទំហំ 16GB រួមទាំងអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 512GB។
ប្រសិនបើអ្នកគិតថាសមាសធាតុផ្សំទាំងនេះ មានអារម្មណ៍ថា «ថ្លៃ!» វាក៏មិនខុសដែរ។ ប៉ុន្តែសម្រាប់កំព្យូទ័រយួរដៃស៊េរី Notebook ជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi មួយនេះ បើតាមពាក្យចចាមអារ៉ាម វានឹងមានតម្លៃប្រហែល ៨៦៣ ដុល្លារប៉ុណ្ណោះ ដោយឡែកវាក៏មានតម្លៃថ្លៃជាងមុនគួរសម្យដែរ ដោយ Mi Notebook Air ពេលដាក់លក់ដំបូងមានតម្លៃត្រឹម ៥២០ ដុល្លារ។ បន្ថែមពីនេះ ប្រសិនបើយើងធ្វើការធៀបជាមួយ Macbook Pro ស៊េរីថ្មីវិញ ដែលមានសមាសភាពផ្សំទាបជាង តែមានតម្លៃរហូតដល់ ១,៤៩៩ ដុល្លារឯណោះ៕
មតិយោបល់