ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រូបិយប័ណ្ណអាមេរិកក្លែងក្លាយប្រមាណជាង ១០ ម៉ឺនដុល្លារ ត្រូវប៉ូលិសថៃរឹបអូស

ថៃៈ កាលពីពុធម្សិលមិញ ប៉ូលិសថៃបានរឹបអូសយករូបិយប័ណ្ណអាមេរិក ក្លែងក្លាយប្រមាណជា ១៥០.០០០ ដុល្លារ និងចាប់ខ្លួនជនជាតិថៃ ០៤ នាក់ និងជនបរទេសម្នាក់ទៀត ដោយមានកិច្ចសហប្រតិបត្ដិរវាងទីភ្នាក់ងារសម្ងាត់អាមេរិក និងថៃ។នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។

តាមប៉ូលិសបាននិយាយថា ខ្លួនបានចាប់បានជនសង្ស័យពីនាក់ ជាស្រ្តីពីនាក់ ទី១- ឈ្មោះ Tatchanan Kunz អាយុ៤៨ ឆ្នាំ ទី២- ឈ្មោះ Panissara Taechaissaiadej អាយុ៤៧ ឆ្នាំ និងបុរសពីរនាក់ផ្សែងទៀត ឈ្មោះ Kittipong Yanawattanapong ៤៣ឆ្នាំ និង Natchapattarapong Yampradit អាយុ ៥៥ឆ្នាំ ជាមេខ្លោងរួម ជាមួយជនជាតិកាមេរ៉ូនម្នាក់ទៀត ឈ្មោះ Jean Jules Tenker ។

ក្រុមនេះ ត្រូវបានចោទប្រកាន់ពីបទកាន់លុយក្លែងក្លាយ ក្នុងគោលបំណងដើម្បីចរាចរណ៍នៅលើទីផ្សារ ហើយខណៈនេះដែរ ក្រុមអ្នកស៊ើបអង្កេត កំពុងកំណត់អត្តសញ្ញាណមនុស្សជាច្រើននាក់ផ្សេងទៀត ក្រោយការសាកសួរចម្លើយជនសង្ស័យទាំងនោះ៕

មតិយោបល់