ព័ត៌មានបច្ចេកវិទ្យា

Hyondai បង្ហាញជើងយន្តជួយមនុស្សស្វិតសាច់ដុំជើង និងចាស់ជរា

នៅឯពិព័រណ៍ CES 2017 ក្រុមហ៊ុន Hyundai មិនបានតាំងបង្ហាញគំរូរថយន្តថ្មីៗដូចជាក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួននោះទ ប៉ុន្តែ ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ បានឧទេ្ទសនាមជើងយន្តមួយដែលខ្លួនអះអាងថា នឹងអាចជួយមនុស្សខ្សោយសាច់ដុំជើង និងមនុស្សចាស់ ឱ្យអាចដើរបាន។ ជើងយន្តនោះ មានឈ្មោះថា H-MEX ហើយវាមើលទៅដូចជាជើងយន្តដ៏ទំនើបមួយ ភ្ជាប់មកជាមួយឧបករណ៍បច្ចេកវិជ្ជាបំពាក់នៅ ខ្នងរបស់មនុស្ស និងឈើច្រត់មួយគូ។

លោក Jin Hyun វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន Hyundai បានឱ្យដឹងថា H-MEX ត្រូវបានរចនាឡើងសម្រាប់មនុស្សដែលមានសរសៃពួរសាច់ដុំជើងខ្សោយដោយសារវ័យចាស់ជរា ជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ហើយវានឹងផ្តល់លទ្ធភាពដល់អ្នកទាំងនោះ អង្គុយចុះ ងើបឡើង បែរចុះ/ឡើង និងដើរឡើងចុះកាំជណ្តើរជាដើម។ ជើងយន្តនេះ ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ប្តូរខ្នាតរបស់វាទៅតាមល្បឿរដើរ ប្រវែងជំហានជើង និងដងខ្លួនខុសៗគ្នារបស់មនុស្សម្នាក់ៗផងដែរ។ នេះបើយោងតាមការពន្យល់ប្រាប់របស់ក្រុមហ៊ុននៅក្នុងអត្ថបទព័ត៌មានមួយ៕

ប្រភពព័ត៌មាន៖ pcmag

មតិយោបល់