ព័ត៌មានអន្តរជាតិ

ជប៉ុនរំជួលចិត្ត រហូតដកឯកអគ្គរដ្ឋទូតខ្លួនចេញពីកូរ៉េខាងត្បូង ក្រោយ…

ជប៉ុន: រដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រនេះ បាននិយាយថា ខ្លួនបានដកឯកអគ្គរដ្ឋទូតប្រចាំប្រទេសកូរ៉េខាងត្បូង ដើម្បីឆ្លើយតបរដ្ឋាភិបាលទីក្រុងសេអ៊ូល ក្រោយសាងសង់រូបសំណាករំឭកដល់ស្ត្រីជនជាតិកូរ៉េ ដែលត្រូវបានបង្ខំឲ្យទៅធ្វើការនៅតាមផ្ទះបន សម្រាប់យោធាជប៉ុន ក្នុងអំទ្បុងពេលសង្គ្រាមលោកលើកទីពីរ។ នេះបើយោងតាមរយ: សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៧។

ប្រធានលេខាធិការគណ:រដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បាននិយាយថា រូបចម្លាក់បានសង់ នៅភាគខាងត្បូងទីក្រុងប៊ូសាននេះ បានបង្ហាញពីភាពសោកស្តាយយ៉ាងខ្លាំង ដែលជប៉ុនបានស្នើសុំឲ្យយកវាចេញ។

លោកបានបន្ថែមថា ប្រទេសជប៉ុននឹងផ្អាកការពិភាក្សាលើផ្នែកសេដ្ឋកិច្ចគ្រប់កម្រិត រួមទាំងការរៀបចំដោះដូររូបិយប័ណ្ណថ្មីមួយ ជាមួយកូរ៉េខាងត្បូងផង។

គួរបញ្ជាក់ដែរថា ការសាងរូបសំណាក់នេះ ធ្វើទ្បើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិជប៉ុន បានទៅទស្សនកិច្ចនៅវិហារ Yasukuni៕

មតិយោបល់