ព័ត៌មានបច្ចេកវិទ្យា

វិធីរំដោះគណនី Facebook ចេញពីទូរស័ព្ទដែលបានបើកលេងហើយភ្លេច Logout វិញ

ប្រសិនបើអ្នកមានគណនីហ្វេសប៊ុកមួយ ហើយអ្នកធ្លាប់បានប្រើលើឧបករណ៍ជាច្រើន (ទូរស័ព្ទ ឬកុំព្យូទ័រ) អ្នកប្រហែលជាធ្លាប់បានភ្លេចដោះគណនីចេញ ( Log out ) ពីឧបករណ៍ទាំងនោះ ជាយថាហេតុ ដោយសារឧបករណ៍មួយចំនួនមិនមែនជាកម្មសិទ្ធិរបស់អ្នកផ្ទាល់។ ឧទាហរណ៍៖ កុំព្យូទ័រសាលារៀន កុំព្យូទ័រកន្លែងធ្វើការ និងទូរស័ព្ទដៃមិត្តភក្តិ ជាដើម ហើយវាអាចបង្កជាបញ្ហាទៅថ្ងៃមុខបាន ប្រសិនបើម្ចាស់ឧបករណ៍ទាំងនោះ លួចចូលប្រើប្រាស់គណនីរបស់អ្នក។

សំណាងល្អថ្មីៗនេះ ក្រុមហ៊ុន Facebook ទើបបញ្ចេញមុខងារពិសេសមួយ ដែលអនុញ្ញាតឲ្យអ្នករំដោះគណនី Facebook ចេញពីឧបករណ៍ទាំងឡាយណាដែលអ្នកភ្លេច Log out តាមវិធីសាស្រ្តខ្លីៗបង្ហាញជូននៅខាងក្រោម។


ការរំដោះគណនី (Signing out) Facebook ចេញពី Active Sessions ដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ iPhone

Active Sessions ជាផ្ទាំងមួយបង្ហាញកំណត់ត្រា ទីតាំង ពេលវេលា និងប្រភេទឧបករណ៍ ដែលកំពុងតែប្រើប្រាស់គណនីរបស់អ្នក។

ប្រសិនបើអ្នកបានធ្វើការ Sign out គណនីចេញពីឧបករណ៍ណាមួយនៅក្នុង Active Facebook Sessions ភ្លាមៗនោះឧបករណ៍ដែលលុបចោលទៅនោះ នឹងត្រូវទាមទារឲ្យបញ្ចូលគណនី ( Sign in ) សារជាថ្មី ដើម្បីបន្តការប្រើប្រាស់។
កិច្ចការដែលត្រូវធ្វើទាំងអស់ ចង់មានន័យថាអ្នកកំពុងតែបញ្ឈប់ការប្រើប្រាស់គណនីរបស់អ្នកដែលបានភ្លេច Log out ឬ Sign out លើបណ្តាឧបករណ៍ទាំងឡាយដែលអ្នកធ្លាប់បានប្រើ ដូច្នេះអ្នកទាំងនោះច្បាស់ជាលែងអាចបន្តការប្រើប្រាស់គណនីរបស់អ្នកបានទៀតឡើយ។

របៀបអនុវត្ត៖

១ – បើកកម្មវិធី Facebook រួចចុចបើកមឺនុយដែលមានរូបតាងត្រេបីជួរ
២ – ចុចលើពាក្យ Settings មានរូបតាងដុំច្រវាក់
៣ – ចុចលើពាក្យ Account Settings ដែលមានពណ៌រាងខៀវ

៤ – ចុចលើពាក្យ Securty ដែលមាននិម្មិតសញ្ញាពណ៌លឿង
៥ – ចុចលើពាក្យ Where You’re Logged In ( ផ្ទាំង Active Sessions នឹងលោតចេញមក )

៦ – ចុចលើប៊ូតុង មានរូបតាង X ដែលស្ថិតនៅផ្នែកខាងស្តាំ នៃបញ្ជី Active Session នីមួយៗ ប្រសិនបើអ្នកចង់ដោះគណនីចេញពីឧបករណ៍មួយនោះ។ ការចុចលើប៊ូតុងមានរូបតាង X មានន័យថាអ្នកនឹងលុបគណនីចេញពីឧបករណ៍មួយនោះ។ អ្នកអាចចុចលុបទាំងអស់ក៏បាន ឬលុបតែ ឧបករណ៍ណាដែលមិនស្គាល់ទីតាំងច្បាស់លាស់ ស្រេចទៅលើការគិតរបស់អ្នក។

ឥឡូវនេះអ្នកលែងបារម្ភរឿងភ្លេច Log out គណនី Facebook ចេញពីឧបករណ៍ណាទៀតហើយ។ ក្រោយពេលដែលអ្នកបានលុបគណនីចេញពីឧបករណ៍ទាំងនោះរួច ហើយប្រសិនបើម្ចាស់ឧបករណ៍នោះ ហ៊ានបើកប្រើគណនីរបស់អ្នក នោះ Facebook នឹងទាមទារឲ្យគេវាបញ្ចូលគណនី ( Sign in ) សារជាថ្មីភ្លាម។ ដូច្នេះ ប្រសិនបើពួកគេទាំងនោះមិនបានស្គាល់លេខកូដសម្ងាត់គណនីរបស់អ្នកទេ មានន័យថាគណនី Facebook មានសុវត្តិភាពហើយ៕

មតិយោបល់