ព័ត៌មានបច្ចេកវិទ្យា

Microsoft Edge របស់ PC ចេញសម្រាប់ iOS ឯ Android នឹងមកដល់ឆាប់ៗ

នេះគឺជាដំណឹងដ៏គួរឱ្យរីករាយមួយសម្រាប់អ្នកដែលតែងនិយមប្រើប្រាស់ឧបករណ៍ចល័តដើម្បីរុករកព័ត៌មានផ្សេងៗនៅលើកម្មវិធីបើកដំណើរការគេហទំព័រ​អិុនធើ​ណែត ឬហៅថា Browser។

ក្រោយពីលេចឮព័ត៌មានចចាមអារ៉ាមថា​ ក្រុមហ៊ុន Microsoft គ្រោងនឹងដាក់ចេញកម្មវិធី Edge Broswer របស់ខ្លួនទៅក្នុង AppStore និង PlayStore ថ្មីៗនេះ ឥឡូវវាបានក្លាយជាការផ្លូវការហើយ!

កម្មវិធី Browser ដែលអ្នកប្រើប្រាស់កុំព្យូទ័រ PC រាប់រយលាននាក់កំពុងប្រើប្រាស់ គឺឋិតក្នុងជំនាន់សាកល្បង ឬ Beta នៅឡើយទេ សម្រាប់ប្រព័ន្ធ iOS ប៉ុន្តែ លោក​​អ្នកដែលមានទូរសព្ទ iPhone ឬ iPad អាចទាញយកមកប្រើប្រាស់លមើលបានថា តើវាមានលក្ខណ: និងមុខងារពិសេសងាយស្រួលយ៉ាងដូចម្តេចខ្លះ។

ដោយឡែកសម្រាប់លោកអ្នកដែលប្រើស្មាតហ្វូន ឬថេប្លេតដើរដោយប្រព័ន្ធ Android វិញ ត្រូវរង់ចាំបន្តិចទៀត ដោយវានឹងចេញមកឆាប់ៗខាងមុននេះហើយ៕

ប្រភពព័ត៌មាន: Windows Central

មតិយោបល់