ព័ត៌មានបច្ចេកវិទ្យា

រថយន្ត Camry ស៊េរីឆ្នាំ ២០១៨ បង្ហាញខ្លួនហើយ!

ជំនាន់ថ្មីរបស់រថយន្ត Toyota Camry បានបង្ហាញខ្លួននៅឯពិព័រណ៌រថយន្ត Auto សម្រាប់ឆ្នាំ២០១៧ នៅទីក្រុង Detroit ហើយវានឹងត្រូវដាក់លក់ដំបូង នៅប្រទេសអូស្រ្តាលី នៅចុងឆ្នាំនេះតែម្តង។ រថយន្ត Camry ស៊េរីថ្មីមួយនេះ ត្រូវបានផ្លាស់ប្តូររចនាបថថ្មីស្ទើរទាំងស្រុង។ លោកនាយករងក្រុមហ៊ុន Toyota បានថ្លែងថា៖ «រថយន្ត Camry ស៊េរីថ្មីទាំងនេះ គឺជារថយន្តម៉ូដែលធុនកណ្តាល ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង » ។ វារចនាឡើងថ្មីប្លែកទាក់ភ្នែក នឹងបានបន្ថែមមកជាមួយបច្ចេកវិទ្យាជាន់ខ្ពស់ រួមមានប្រព័ន្ធការពារសុវត្ថិភាព បែបទាន់សម័យ និងជួយបង្កើនល្បឿនដំណើរការទ្វេដង ដែលអាចឲ្យវាជាប់ក្នុងចំណាត់ថ្នាក់កម្រិតអស្ចារ្យគ្មានគូប្រៀប។

រថយន្តនេះ អាចនឹងក្លាយជារថយន្ត Camry ដែលមានរាងស្អាតដាច់គេ។ ប៉ុន្តែយ៉ាងណាមិញ វានៅតែមានការរិះគន់បន្តិចបន្តួចថា ស៊េរីថ្មីមួយនេះ នៅតែជារថយន្តទ្វារ ៤ ដដែល។

វាមានជម្រើសម៉ាស៊ីនចំនួន ៣ ប្រភេទគឺ៖

• កម្លាំង ៣.៥ លីត្រ ភ្ជាប់ជាមួយម៉ាស៊ីនស៊ីឡាំង ៦
• កម្លាំង ២.៥ លីត្រ ភ្ជាប់ជាមួយម៉ាស៊ីនស៊ីឡាំង ៦
• កម្លាំង ២.៥ លីត្រ ភ្ជាប់ជាមួយម៉ាស៊ីនស៊ីឡាំង ៤ បន្ថែមដោយម៉ាស៊ីន Hybrid ( ប្រព័ន្ធស៊ីសុំាងតិច ) ។

Camry ស៊េរីថ្មីនេះ មានប្រវែង ៤.៨៥៩ ម៉ែត្រ កម្ពស់ ១.៤៤០ ម៉ែត្រ ទទឹង ១.៨៣៩ ម៉ែត្រ និងគម្លាតកង់មុខ និងក្រោយប្រវែង ២.៨២៤ ម៉ែត្រ។ រង្វាស់ទាំងនេះ បានបង្ហាញឲ្យដឹងថា វាមានរាងវែងជាង Camry ស៊េរីមុនប្រវែង ៩ មីលី្លម៉ែត្រ និងមានមាឌធំជាងមុនប្រវែង ១៩ មីលី្លម៉ែត្រ។

មតិយោបល់