ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន​ Samsung ប្រកាសថាអេក្រង់ Galaxy S8 និង S8 Plus​ មិនធម្មតានោះទេ

យោងតាមពាក្យចចាមអារាមថ្មីមួយប្រភពចេញពីប្រទេសមហាអំណាចសេដ្ឋកិច្ច​ (ចិន) បានថ្លែងថា Galaxy S8 នឹងមានខ្នាតអេក្រង់ទំហំ​​ 2,960×1,440 ហើយរបាយការណ៍នេះវាត្រូវគ្នាស្ទើតែទាំងស្រុងទៅនឹង​របាយការណ៍ចេញកាលពីម្សិលមិញ ដែលបានអះអាងថាខ្នាតអេក្រង់ស្មាតហ្វូនជំនាន់ថ្មីបង្អស់របស់ក្រុមហ៊ុន​ Samsung មានរង្វាស់ 18.5:9 មិនធម្មតា មានន័យថាខ្នាត 2,960×1,440 គឺស្មើនឹង 18.5:9 ហើយខា្នតប៉ុននេះ វាមានទំហំភិចសែលធំជាងខ្នាតអេក្រង់របស់ LG G6 បន្តិចបន្តួច​ ដោយទូរស័ព្ទដៃ​ LG G6 ត្រឹមតែ 2,880×1,440 ប៉ុណ្ណោះ។ ​ក្រុមហ៊ុន Samsung ទំនងជាកំពុងព្យាយាមបន្ថែមថវិកាជាច្រើនទៅលើការពង្រឹងផលិតកម្មស្មាតហ្វូនរបស់ខ្លួន​ ជាជាងការកែប្រែសមត្ថភាពផ្សេងៗបន្ថែម។

កំពូលស្មាតហ្វូន​ Galaxy S8​ ត្រៀមចេញមកនេះនឹងមានអេក្រង់ពីរជម្រើស ខ្នាតតូច Galaxy S8 ៥.៨ អ៊ីញ និងខ្នាតធំ Galaxy S8 Plus ៦.២ អ៊ីញ។​​ Galaxy S8 និង Galaxy S8 Plus ទាំងពីរម៉ូឌែលនេះនឹងចេញមកជាផ្លូវការនៅឯព្រឹត្តិការណ៍មួយ​ក្នុងទីក្រុងញ៊ូវយ៉ក នាថ្ងៃទី ២៩ ខែ មីនាខាងមុខ ហើយនឹងចាប់ដាក់លក់នៅតាមហ៊ាងទំនិញនាថ្ងៃទី ២១ ខែ មេសានេះតែម្តង៕

មតិយោបល់