ព័ត៌មានបច្ចេកវិទ្យា

Samsung គ្រោងបញ្ចេញកាសឥតខ្សែឆ្លាតវៃមួយចេញមកព្រមគ្នានិង Galaxy S8 បូករួមបច្ចេកវិទ្យាដ៏ភ្ញាក់ផ្អើលមួយ

កន្លងមកក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួននឹងមិនបញ្ចេញទូរស័ព្ទដៃ Galaxy S8 នៅឯពិព័រណ៌ទូរស័ព្ទដៃលំដាប់ពិភពលោកទេ ប៉ុន្តែពួកគេនឹងបញ្ចេញវានៅចុងខែមីនានេះ។ លើសពីនេះ មិនមែនត្រឹមតែទូរស័ព្ទដៃ Galaxy S8 មួយទេ ដែលនឹងត្រូវបញ្ចេញ ប៉ុន្តែ ក្នុងនោះក៏អាចនឹងមានវត្តមានកាសស្តាប់ត្រចៀកឥតខ្សែវៃឆ្លាតមួយទៀតផងដែរ។

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់ប្រទេសកូរ៉េមួយនេះបានសន្យាថា នឹងកាត់បន្ថយសម្លេងរំខានដែលនៅជុំវិញកាសបានទៅដល់កម្រិត 20db សម្រាប់ជាបទពិសោធថ្មីក្នុងការស្តាប់ឲ្យបានកាន់តែយូរ ពិសេសជានេះវាថែមទាំងបានបំពាក់ដោយបច្ចេកវិទ្យាថ្មីមួយហៅថា “Talk-In Mode” ដែលអាចអនុញ្ញាតឲ្យអ្នកដែលកំពុងស្តាប់កាសនេះ អាចស្តាប់លឺសម្លេងនៅខាងក្រៅបាន ខណៈពេលដែលមាននរណាម្នាក់កំពុងហៅឈ្មោះគេ។

ដោយយោងតាមប្រភព Gsmarena ថាកាសឥតខ្សែវៃឆ្លាតនេះ នឹងចេញមកព្រមគ្នាជាមួយទូរស័ព្ទ Galaxy S8 ហើយកាសនេះនឹងមានតម្លៃខ្ទង់ ១៤០ ដុល្លារ រីឯជម្រើសពណ៌របស់វាមាន ៤ គឺ ក្រហម បៃតង ខ្មៅ និងទឹកប្រាក់៕

ប្រភព៖ gsmarena.com

មតិយោបល់