BitTorrent វាមិនមែនជាកម្មវិធីនោះទេ។ វាគឺជាសេវាទាញយកឯកសារ ដោយប្រើប្រាស់ប្រព័ន្ធចែករំលែកទិន្នន័យ peer to peer (ចែកចាយតាមបណ្តាញពីមួយទៅមួយ)។ ដើម្បីដោនឡូដឯកសារតាម BitTorrent បាន លោកអ្នកត្រូវប្រើប្រាស់កម្មវិធីមួយឈ្មោះ BitTorrent Clients ឬ uTorrent។

សេវាដោនឡូដនេះ គឺខុសគ្នាទៅនឹងកម្មវិធីដោនឡូដផ្សេងៗ ដែលលោកអ្នកធ្លាប់បានប្រើ ហើយតែងតែភាន់ច្រឡំនឹងវា នៅពេលចាប់ផ្តើមប្រើប្រាស់សេវានេះដំបូង។ វាមិនពិបាកប្រើនោះទេ គ្រាន់តែវាខុសប្លែកពីគេ។ មិនយូរប៉ុន្មាន អ្នកច្បាស់ជាបញ្ឈប់ការប្រើកម្មវិធីដោនឡូដផ្សេងៗ រួចងាកមកប្រើសេវា BitTorrent វិញម្តង។
នៅក្នុងឆ្នាំ ២០០៥ ក្រុមហ៊ុន BitTorrent បានអភិវឌ្ឍកម្មវិធីមួយឈ្មោះ uTorrent ដែលមានសមត្ថភាពស្មើនឹង BitTorrent Client ដែរ។
ដើម្បីធ្វើការដោនឡូដតាមសេវា BitTorrent បាន អ្នកត្រូវស្វែងរកឯកសារប្រភេទ Torrent ដែលមានកន្ទុយឯកសារ .torrent (ឧទាហរណ៍៖ Movie.torrent) នៅលើអ៊ិនធើណែត បន្ទាប់មកដោនឡូដវា យកទៅបើកនៅក្នុងកម្មវិធី BitTorrent Client ឬ uTorrent។
គួរបញ្ជាក់ដែរថា .torrent មិនបានផ្ទុកនូវសំំណុំឯកសារខាងក្នុងវាឡើយ គឺវាគ្រាន់តែផ្ទុកព័ត៌មានបង្ហាញទីតាំងនៃឯកសារ ឲ្យកម្មវិធី BitTorrent Client ឬ uTorrent បានដឹងប៉ុណ្ណោះ ក្រោយមកវានឹងចាប់ដំណើរការដោនឡូដយកឯកសារនោះមកតែម្តង៕
ចុចដោនឡូដកម្មវិធី BitTorrent Client ឬ uTorrent
ប្រភពព័ត៌មាន៖ lifehacker.com | Cloudwards
មតិយោបល់