ពន្លឺជះចេញពីអេក្រង់ទូរសព្ទ ទោះតិចឬច្រើន វាអាចនឹងប៉ះពាល់ដល់សុខភាពភ្នែករបស់លោកអ្នក ជាពិសេស នៅពេលលោកអ្នកបើកវាឱ្យភ្លឺខ្លាំង ខណៈបរិយាកាសជុំវិញមានពន្លឺខ្សោយ ឬលោកអ្នកសំឡឹងលើអេក្រង់យូរពេក។ ប៉ុន្តែ មិនថ្វីទេសម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃ iPhone ព្រោះវាមានភ្ជាប់មកជាមួយមុខងារ Night Shift ដែលអនុញ្ញាតឱ្យលោកអ្នកគ្រប់គ្រងពន្លឺអេក្រង់ឱ្យវាអាចប្រែប្រួលទៅតាមពេលវេលា និងកាលៈទេសៈដោយស្វ័យប្រវត្តិបាន តាមរបៀបខាងក្រោម៖

១– កំណត់ឱ្យអេក្រង់ថយពន្លឺនៅពេលយប់ដោយស្វ័យប្រវត្តិ
- សូមចូលទៅកាន់កម្មវិធី Settings -> Display & Brightness -> Night Shift រួចចុចបើក “On” លើមុខងារ Schedule

- បន្ទាប់មក ចុចលើ From/To រួចចុចធីកលើ Sunset to Sunrise ជាការស្រេច។

២– កំណត់ឱ្យអេក្រង់ថយពន្លឺតាមកាលវេលាកំណត់ដោយស័្វយប្រវត្តិ
- ចូលទៅកាន់កម្មវិធី Settings -> Display & Brightness -> Night Shift រួចចុចបើកលើ Schedule

- បន្ទាប់មក ចុចលើ From/To រួចចុចលើ Custom Schedule
- បន្ទាប់មកទៀត សូមចុចលើ Turn On At រួចបង្វិលម៉ោងពេលដែលលោកអ្នកចង់ឱ្យពន្លឺអេក្រង់ចាប់ផ្តើមថយចុះមកទាប ហើយចុចលើ Turn Off At រួចបង្វិលម៉ោងពេលដែលលោកអ្នកចង់ឱ្យពន្លឺអេក្រង់ភ្លឺឡើងខ្លាំងវិញ ជាការស្រេច។

៣– កំណត់ពណ៌អេក្រង់ឱ្យត្រូវនឹងភ្នែកនៅពេលយប់
- ចូលទៅកាន់កម្មវិធី Settings -> Display & Brightness -> Night Shift
- បន្ទាប់មក សូមទាញរបា Color Temperature មកខាងឆ្វេង (ពណ៌អេក្រង់កាន់តែឡើងខៀវ) ឬមកខាងស្តាំ (ពណ៌អេក្រង់កាន់តែឡើងលឿង)។

បញ្ជាក់ៈ នៅពេលដែលអេក្រង់ទូរសព្ទ iPhone របស់លោកអ្នកប្រែពណ៌ទៅលឿង ឬខៀវនោះ ភ្លាមៗភ្នែករបស់លោកអ្នកអាចនឹងពិបាកមើលបន្តិច តែមួយសន្ទុះក្រោយមក វានឹងវិលមកធម្មតាវិញហើយ៕
ប្រភពព័ត៌មានៈ imore
មតិយោបល់