ព័ត៌មានសិល្បៈ និងកម្សាន្ត

ឱក សុគន្ធកញ្ញា និង សុខ សីឡាលីនចាប់ដៃគ្នា​ឡើងច្រៀងអបអរកង ពិសិដ្ឋ

ម្សិលមិញនេះដែរ តារាចម្រៀងកង ពិសិដ្ឋ ក្រុមCoconut បានចូលរោងការ បញ្ចប់ភាពនៅលីវ ជាមួយស្ត្រីម្នាក់ ដែលធ្វើឡើងនៅកោះពេជ្រ ល្ងាចថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ ដោយមានវត្តមានតារាល្បីៗចូលរួម ។​

អ្វីដែលកាន់តែ​អ៊ឹកធឹក ក្នុងកម្មវិធីមហាសិរីសួរស្តី របស់គូស្នេហ៍ថ្មី នោះ គេឃើញតារាចម្រៀងស្រីលេចធ្លោក្នុងទ្រនំធំហង្សមាស ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន បានឡើងច្រៀង​បទចម្រៀងមួយបទ ដើម្បីអបអរដល់ជីវិតអាពាហ៍ពិពាហ៍ថ្មី លោកកង ពិសិដ្ឋ ដើម្បី​ឲ្យអ្នកទាំងពីរ​រាំស្លូ ជាមួយគ្នា ។​

ក្រៅពីវត្តមាន​តារាពីរដួង ខាងលើ នៅមាន នាយក្រឹម លោក ជា វណ្ណរិទ្ធ សមាជិកក្រុម Coconut លោក រ៉េត ធីដូណា លោក សុខ រក្សា លោក​ Tin Mark កញ្ញា សៀងហៃ ម្ចាស់បទ ខ្លាចឃ្លាត និង​ តារាប្រុសស្រីល្បីជាច្រើនទៀត​។​
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់