ព័ត៌មានបច្ចេកវិទ្យា

នាយករដ្ឋមន្រ្តីសិង្ហបុរី ណែនាំមន្រ្តីរដ្ឋការខ្លួនដើរតាមបាវចនាក្រុមហ៊ុន Facebook

នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី គឺលោក Lee Hsien Loong នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យមន្រ្តីរដ្ឋាបាលរបស់ខ្លួន ដើរតាមគន្លងបាវចនារបស់ក្រុមហ៊ុន Facebook “ដើរឱ្យលឿនជាមួយហេដ្ឋារចនាសម្ព័ន្ធដែលមានស្ថេរភាព” ដើម្បីធ្វើឱ្យប្រសើរឡើងទៅលើការច្នៃប្រឌិត កុំផុងខ្លួនក្នុងជង្រុក ហើយបង្កើតចេញនូវវិធីធ្វើការដែលបានកសាងប៉ុន្មានឆ្នាំមកនេះ។

លោក Lee បានថ្លែងក្នុងទំព័រ Facebook របស់ខ្លួនថា ខណ:ប្រទេសសិង្ហបុរីមានសេវាស៊ីវីលល្អឥតខ្ចោះស្តង់ដាសកល អាជ្ញាធរគួរតែពង្រឹងសេវាសាធារណ:តាមបាវចនា និងស្មារតីដ៏មុះមុតរបស់ក្រុមហ៊ុនបណ្តាញ​សង្គម Facebook ដែលមានមូលដ្ឋាននៅតំបន់ Silicon Valley នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។

លោកបន្ថែមថា «អ្វីគ្រប់យ៉ាងផ្លាស់ប្តូរលឿនរហ័សណាស់ ដូច្នេះយើងចាំបាច់ត្រូវឆ្លើយតបដោយភាពបើកចំហរ បត់បែន និងប៉ិនប្រសព្វ ដើម្បីអនុវត្តការងារប្រកបដោយភាពត្រឹមត្រូវ និងដោយភាពជាសហគ្រិន»។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានសម្លឹងមើលជារឿយៗទៅលើក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់អាមេរិក ដើម្បីទាញយកគំនិតណាដែលគួរឱ្យកត់​សម្គាល់បំផុតទៅប្រើប្រាស់លើគ្រោងការ Smart Nation របស់ខ្លួន ដែលនឹងប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យធំ ដើម្បីសម្រួចការសម្រេចចិត្តរបស់រដ្ឋាភិបាល និងក៏ដើម្បីផ្តល់នូវសេវាសាធារណ:ផ្សេងៗតាមមធ្យោបាយថ្មីៗផងដែរ៕

ប្រភពព័ត៌មាន: Lee Hsien Loong

មតិយោបល់