ក្រុមហ៊ុន Ford កំពុងប្រកាសប្រមូលមកវិញនូវរថយន្តប្រភេទកៅអីបួនធនកណ្តាលរបស់ខ្លួន ដែលមួយភាគធំនៅអាមេរិកខាងជើង ដោយសារតែខ្សែក្រវាត់កៅអីមុនរបស់វា ប្រហែលមិនអាចទប់ក្រៀកអ្នកដំណើរជាប់នៅពេលមានការបុកទង្គិច។
ការប្រកាសនេះ ធ្វើឡើងដោយគ្របដណ្តប់ទៅលើរថយន្ត Ford Fusion ស៊េរីឆ្នាំ ២០១៣ ដល់ ២០១៦, Lincoln MKZ ស៊េរីឆ្នាំ ២០១៣ ដល់ ២០១៥, និង Ford Mondeo ស៊េរីឆ្នាំ ២០១៥ និង ២០១៦។
យោងតាមក្រុមហ៊ុន Ford កម្តៅដែលបានបញ្ចេញនៅពេលគន្លាក់រូតខ្សែក្រវ៉ាត់ទាំងនោះរូតឡើង អាចបង្កឱ្យខ្សែរបស់វាដាច់ ហើយអាចនឹងបណ្តាលឱ្យវាមិនអាចទប់ទម្ងន់ខ្លួនរបស់អ្នកដំណើរឱ្យជាប់បាន នៅពេលមានការប៉ះទង្គិចខ្លាំងណាមួយនោះ។ ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកមួយនេះបានឱ្យដឹងបន្ថែមថា ខ្លួនរកឃើញមានអ្នកដំណើរពីរនាក់បានរងរបួសដោយសារបញ្ហាខ្សែក្រវាត់សុវត្ថិភាពនេះ។
គួរបញ្ជាក់ថា គន្លាក់រូតរថយន្ត Ford ទាំងនោះ នឹងរឹបបណ្តឹងខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលណាវាដឹងថារថយន្តហៀបនឹងឈប់។
ក្រុមហ៊ុនចែកចាយបន្តនានា នឹងចាក់បញ្ចូលសារធាតុអ៊ីសូឡង់ទៅក្នុងគន្លាក់រូតដើម្បីការពារការកើនកម្តៅ។ ការប្រមូលនេះដែរ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី ១៦ ខែមករា៕
ប្រភពព័ត៌មានៈ abcnews
មតិយោបល់