ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Hyundai និង Kai កាត់បន្ថយផលិតកម្មរថយន្តនៅចិន ខណៈភាពតានតឹងការទូតកើនឡើង

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូង Hyundai និង Kai បានកាត់បន្ថយផលិតកម្មយានយន្តរបស់ខ្លួននៅក្នុងប្រទេសចិន ខណ:ភាពតានតឹងផ្នែកការទូត និងការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកកើនឡើង។ នេះបើយោងតាមប្រភពស្និទ្ធនឹងហេតុការថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Reuters។

ប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក បានស្រូបទាញការលក់របស់ក្រុមហ៊ុនកូរ៉េទាំងពីរប្រមាណជាង ១ ភាគ ៤ ក្នុងឆ្នាំ ២០១៦ ប៉ុន្តែ ការលក់ក្នុងខែមីនា របស់ពួកគេ បានជួបបញ្ហាជាមួយនឹងសន្ទស្សន៍ចិត្តរបស់អ្នកប្រឆាំងកូរ៉េ និងគូប្រជែងក្នុងតំបន់ដូចជា ក្រុមហ៊ុន Geely Automobile Holdings ជាដើម។

ក្រុមហ៊ុន​ Kia Motors បានកាត់បន្ថយម៉ោងផលិតកម្មនៅរោងចក្រក្នុងប្រទេសចិនរបស់ខ្លួន ចំណែកក្រុមហ៊ុន​ Hyundai បានផ្អាក់វេនម៉ោងផលិតទីពីរ នៅរោងចក្រចំនួន ៣ របស់ខ្លួន ក្នុងទីក្រុងប៉េកាំង ចាប់ផ្តើមពីពាក់កណ្តាលខែមីនា។ នេះបើយោងតាមប្រភពពីរថ្លែងឱ្យដឹង ដោយសុំមិនបញ្ចេញអត្តសញ្ញាណទៅដល់សាធារណជន។

ក្រុមហ៊ុនកូរ៉េខាងត្បូងទាំងពីរ បានបដិសេធមិនផ្តល់ការអធិប្បាយលើបញ្ហានេះ​នោះទេ កាលពីថ្ងៃអង្គារ៍ មិ្សលមិញ ប៉ុន្តែ ក្រុមហ៊ុន Hyundai បានថ្លែងឱ្យដឹងមុននេះថា ខ្លួនបានពន្យាពេលផលិតកម្មនៅរោងចក្ររបស់ខ្លួនក្នុងទីក្រុង Hebei ពីថ្ងៃទី ២៤ មីនា ដល់ថ្ងៃទី ៤ មេសា ហើយខ្លួនមិនប្រាកដថា វានឹងប៉ះពាល់ដល់កម្មករនិយោជិកនៅទីនោះដែរឬយ៉ាងណាទេ។

សកម្មភាពផ្លាស់ប្តូរនេះដែរ បានធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារ បើទោះបីជាទីក្រុងសេអ៊ុលនិយាយថា វាគឺជាការឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងមិនមែនជាចេតនាបង្កហេតុជាមួយចិននោះទេ។

ក្រុមហ៊ុនកូរ៉េខាងត្បូងដទៃទៀត រាប់បញ្ចូលទាំងក្រុមហ៊ុន Lotte Group បានជួបការលំបាកផ្សេងៗក្នុងប្រទេសចិន ដូចជាការតវ៉ា ការពន្យាពេលប្រតិបត្តិការ និងការវាយប្រហារពីចោរព័ត៌មានវិទ្យាជាដើម។

ក្រុមហ៊ុនផលិតរថយន្តកូរ៉េទាំងពីរ បាននិយាយនៅថ្ងៃច័ន្ទ នេះថា ការលក់ចុះខ្សោយនៅក្នុងប្រទេសចិន ទំនងជាទាញការលក់របស់ខ្លួននៅក្រៅប្រទេសឱ្យធ្លាក់ចុះ នៅក្នុងខែមីនា ដែលការនេះ គឺដោយសារសន្ទស្សន៍នៃការនិយមលើរថយន្តកូរ៉េពីសំណាក់ប្រជាជនចិនចុះខ្សោយ។

បើយោងតាមប្រភពដឹងហេតុការមួយថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ការលក់របស់ក្រុមហ៊ុន Kai Motors មានការធ្លាក់ចុះជាងពាក់កណ្តាលនៅក្នុងខែមីនា រាប់គិតចាប់ពីឆ្នាំមុន។

បើតាមប្រភពផ្សេងៗបានឱ្យដឹងថា ការលក់ធ្លាក់ចុះទាំងនេះ ប្រហែលមកពីការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងតំបន់ ជាជាងបញ្ហាតានតឹងផ្នែកនយោបាយរវាងប្រទេសទាំងពីរ៕

ប្រភពព័ត៌មាន: fortune

មតិយោបល់