ព័ត៌មានបច្ចេកវិទ្យា

ទិចនិកដោតសាកថ្មទូរសព្ទ iPhone កុំឱ្យលាន់ឮសំឡេងរំខានអ្នកដទៃ

ពេលខ្លះលោកអ្នកប្រាកដជាមិនចង់ឱ្យទូរសព្ទ iPhone របស់ខ្លួនលាន់ឮសំឡេង ជ្រីច!!! រំខានដល់អ្នកដទៃនោះទេ នៅពេលដោតសាកថ្មម្តងៗនោះ ជាពិសេស ក្នុងបណ្ណា ល័យ ក្នុងថ្នាក់រៀន ឬពេលគ្រូកំពុងនិយាយពន្យល់មេរៀនជាដើម។ល។

តាមពិតដើម្បីកុំឱ្យសំឡេងនេះបន្លឺឡើងចេញក្រៅ លោកអ្នកក៏អាចប្រើវិធីបន្ថយសំឡេង Volume ទូរសព្ទបានដែរ ប៉ុន្តែ ចុះបើភ្លេចបើកវាឡើងវិញ? នោះអ្នកអាចនឹងខកខានមិនបានទទួលទូរសព្ទ ឬសារនៅពេលក្រោយក៏មិនដឹង។

តែមិនថ្វីទេ ព្រោះនៅមានវិធីងាយ និងប្រសើរជាងនេះ ទៅទៀត! ដោយនោះគឺ ការបើកកម្មវិធីកាមេរ៉ាជាមុន។ ពោលគឺ នៅពេលចង់ដោតសាកថ្មម្តងៗ លោកអ្នកគ្រាន់តែអូសរូបតាងកម្មវិធីកាមេរ៉ាលើ Camera ឡើង (ករណីទូរសព្ទកំពុងជាប់សោ) ឬគ្រាន់តែចុចបើកកម្មវិធីនេះឡើង បន្ទាប់មក ចាំដោតសាកថ្មទូរសព្ទតាមក្រោយ ជាការស្រេច៕

 

មតិយោបល់