ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Samsung តែងតាំងសហនាយកថ្មី ៣ រូប ក្រោយវិបត្តិរឿងអាស្រូវពុករលួយ

ក្រោយពីកើតមានវិបត្តិជាបន្តបន្ទាប់ រហូតឈានដល់កាត់ទោសទាយាទក្រុមហ៊ុន លោក Lee Jae-yong ឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំពីបទពុករលួយ និងសំណូក រួចមក នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ Samsung បានបង្ហាញមុខប្រមុខដឹកនាំថ្មីរបស់ខ្លួនចំនួន ៣​ រូប។

បុគ្គលដែលនឹងឡើងមកកាន់តួនាទីដ៏សំខាន់ទាំងបីរូបនៅក្នុងក្រុមហ៊ុនយក្សកូរ៉េ គឺមានលោក Kim Ki-nam, លោក Kim Hyun-suk និងលោក Koh Dong-jin ដោយពួកគេត្រូវបានជ្រើសតាំងជាសហនាយកប្រតិបត្តិក្នុងរចនាសម្ព័ន្ធគ្រប់គ្រងលើផ្នែក”ដំណោះស្រាយផលិតផល” “ផលិតផលអេឡិចត្រូនិក” និង”ផលិត​ផល​ចល័ត និងបច្ចេកវិទ្យាព័ត៌មានវិទ្យា” ជំនួសអគ្គនាយករង លោក Kwon Oh-hyun, លោកប្រធាន Yoon Boo-keun and Shin Jong-kyun។

លោក Kwon ដែលនឹងចាកចេញពីតំណែងឆាប់ៗខាងមុខ និយាយ​​ថា ក្រុមមេដឹកនាំជំនាន់ថ្មីនេះ គឺសាកសមណាស់ក្នុងការជំរុញល្បឿនអភិវឌ្ឍនៃបច្ចេកវិទ្យាច្នៃបង្កើតថ្មីៗ ដើម្បីការប្រកួតប្រជែង និងបំពេញតម្រូវការក្នុងពិភពលោកសម័យ​អិុនធើណែត។ លោកបន្ថែមថា៖ ពួកគេបានឆ្លងកាត់បទពិសោធន៍ការងារ និងភាពជាអ្នកដឹកនាំដ៏ជោគជ័យនៅក្នុងមុខជំនាញរបស់ខ្លួន៕

CEO ក្រុមហ៊ុន Samsung កំពូលម្នាក់លាលែងចេញពីតំណែង

ប្រភពព័ត៌មានៈ cnet

មតិយោបល់