ព័ត៌មានបច្ចេកវិទ្យា

មេធំ Apple ពីររូប លក់ភាគហ៊ុនផ្ទាល់ខ្លួនបានជាង ១០លានដុល្លារអាមេរិក

អាមេរិក៖ យោងតាមគណៈកម្មាធិការមូលបត្រអាមេរិក បានឲ្យដឹងថា បុគ្គលិកជាន់ខ្ពស់របស់ Apple ពីររូប​លក់ភាគហ៊ុនផ្ទាល់ខ្លួនសរុបជាទឹកប្រាក់​បាន ១០.១លានដុល្លារអាមេរិក។

លោក Arthur Levinson ប្រធានក្រុម​ប្រឹក្សាភិបាល Apple បានលក់ភាគហ៊ុនផ្ទាល់ខ្លួន​​ចំនួន ៧០,០០០ហ៊ុន ដោយ​ទទួលបានទឹកប្រាក់ ៧.៦លានដុល្លារអាមេរិក ខណៈដែលលោក Bruce Sewell ទីប្រឹក្សាទូទៅ បានលក់ភាគហ៊ុន​ផ្ទាល់​ខ្លួន​ចំនួន ២៣,៣០៥ហ៊ុន ទទួលបានលុយ ២.៥លានដុល្លារអាមេរិក ដែលសរុបទាំងអស់ ១០.១លានដុល្លារអាមេរិក។

លោក Levinson បានកាន់តំណែងជាសមាជិកប្រឹក្សាភិបាល Apple តាំងពីឆ្នាំ ២០០០ និងបានឡើងកាន់តំណែងជា​​ប្រធានក្រុមប្រឹក្សាភិបាលនៅឆ្នាំ ២០១១ ខណៈដែលលោក បានកាន់តំណែងជាទីប្រឹក្សាទូទៅតាំងពីឆ្នាំ ២០០៩៕

Arthur Levinson & Bruce Sewell

មតិយោបល់