បរទេស: ផលិតផលចាស់ អភិវឌ្ឍន៍បច្ចេកវិទ្យាជំនាន់ថ្មី ធ្វើឱ្យភ្ញាក់ផ្អើល ជាមួយ ដង សេលហ្វី Selfie Stick Unreal Season 2 ប្រៀបដូចវេទមន្ត មានមុខងារជាច្រើន ជំនួយដល់ការផ្តិតយករូបភាព គ្រប់ពេលវេលា និងទីកន្លែង។
យោងតាមការចុះផ្សាយ លើគេហទំព័របរទេស ម្សិលមិញ ថ្ងៃទី១៨ ឧសភា ២០១៦ នេះ បានឱ្យដឹងថា ដង សេលហ្វី ជំនាន់ថ្មីនេះ អភិវឌ្ឍន៍ នូវចំណុចល្អច្រើនយ៉ាង ខុសប្លែកមិនធ្លាប់មានពីមុនមក ដូចជា បច្ចេកវិទ្យាកែវពង្រីក (telescopes) នៅត្រង់ប៊ូតុងចុច នៃដងតែមួយ។ គំនិតស្ថាបនិក បង្កើតឡើងដោយ Thinkmodo គួរឱ្យស្ងប់ស្ងែងបំផុត។
ដង សេលហ្វី នេះ បានតភ្ជាប់បណ្តាញបញ្ជា តាមរយៈប្រព័ន្ធ ប៊្លូធូស (bluetooth) និងការផ្តល់នូវរូបភាពស្រស់ស្អាត អមដោយពន្លឺភ្លើងហ្វារ និងលក្ខណៈពិសេស គឺកង្ហារ ផ្តល់ខ្យល់បក់បំប៉ើងសក់ លេងស្ទីលសិចស៊ី តាមបែបធម្មជាតិពិតៗ។ ហេតុការថតរូបបច្ចុប្បន្ន បានក្លាយជាផ្នែកមួយសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៃជីវិតមនុស្សទូទាំងពិភពលោក ដើម្បីផ្សាភ្ជាប់ជាមួយបណ្តាញសង្គម នានា។
គួរឱ្យសោកស្តាយ ផលិតផល ដង សេលហ្វី Selfie Stick របស់ស្ថាបនិក Thinkmodo យីហោ Unreal ជំនាន់ទី២ នេះ គឺមិនមែនទាន់បើកឱ្យទិញ។ សង្ឃឹមថា នឹងមានលក់លើទីផ្សារ កម្ពុជា នាពេលឆាប់ៗនេះ៕
មតិយោបល់