ព័ត៌មានជាតិ

រថភ្លើង កិនមនុស្សស្លាប់ម្នាក់ទៀតហើយ

តាកែវ: សេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មាន Post News ប្រចាំខេត្តតាកែវ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ មានរថភ្លើង មួយខ្សែបានកិនមនុស្ស ស្លាប់នៅត្រង់ចំណុច ភូមិធម្មតា ស្រុកទ្រាំង ខេត្តតាកែវ។

សមត្ថកិច្ចបានប្រាប់ Post News ឲ្យដឹងថា ជនរងគ្រោះដែលដែលត្រូវរថភ្លើងកិនស្លាប់នោះ ជាយុវជនដែលមានសតិមិនល្អ មកពីស្រុកត្រាំកក់ មកដេកលើផ្លូវរថភ្លើង ត្រង់ចំណុចខាងលើនេះ។ ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះ បានមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ។

ប្រភពបានប្រាប់ថា ចាប់តាំងពីផ្លូវដែកដាក់ឱ្យដំណើរការឡើងវិញ បន្ទាប់ពីជុសជុលរួចមកនោះ មានមនុស្សយ៉ាងហោចណាស់ក៍៤នាក់ដែរត្រូវរថភ្លើងកិនស្លាប់៕

photo_2016-05-18_13-34-34 photo_2016-05-18_13-34-35 (2) photo_2016-05-18_13-34-35

មតិយោបល់