ព័ត៌មានបច្ចេកវិទ្យា

រថយន្ត Isuzu MU-X ស៊េរីថ្មី ផ្តល់ជូនទាំងសមត្ថភាពបើកបរ និងរចនាបថ ពិសេសលើសគេ

កាលពីម្សិលមិញ ក្រុមហ៊ុន Isuzu បានធ្វើការសម្ពោធន៍នូវរថយន្ត SUV The New Isuzu MU-X” ស៊េរីថ្មី នៅឯសណ្ឋាគារ Intercontenental ក្នុងរាជធានីភ្នំពេញ ដែលពាំនាំមកជូននូវសមត្ថភាពបើកបរដ៏ពិសេសតាមរយ:ម៉ាស៊ីន “Blue Power” ចំណុះ 3.0 លីត្រ ប្រភេទ VGS, និង TURBO ​មាន​កម្លាំង 163 សេះ អាចផ្ដល់ថាមពលបាន​ខ្លាំង សន្សំសំចៃប្រេង និងផ្តល់ជូននូវកម្រិត​សុវត្ថិភាពខ្ពស់បំផុតទៅតាមបទដ្ឋានរបស់ក្រុមហ៊ុន។ ផ្ទៃខាងក្នុងនៃរថយន្តលំអដោយពណ៌លឿង ផ្តល់ជូននូវភាព​​ស្រស់ឆើតឆាយ និងផាសុខភាពពេញលេញ ប្រៀបដូចជាប្រភេទរថយន្តប្រណិត រួមទាំងមានបំពាក់នូវពោងសុវត្ថិភាព SRS ចំនួន 6 និងប្រព័ន្ធគ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត (HDC) ទៀតផង។

រថយន្តថ្មីនេះ មានបំពាក់អេក្រង់ Touch Screen ​ទំហំ 8 អ៊ីញ ឥតខ្សែ ប្រើប្រាស់ប្រព័ន្ធ iConnect Multimedia អាចភ្ជាប់ជាមួយទូរសព្ទ Smartphones​ តាមរយ: Mirroring និងរន្ធ USB។ ចំណែកឯ ប្រព័ន្ធជើងក្រោមអាចទប់លំនឹង និងទំនាញបានល្អ ធ្វើឲ្យការបើកបររលូនគ្រប់ស្ថានភាពផ្លូវ ដោយមាននូវបូមរ៉ូស័របំពាក់លើកង់ទាំងបួន និងបូមខ្យល់ជំនួយ។

គួរបញ្ជាក់ថា រថយន្តម៉ូឌែលថ្មីនេះ នឹងមានដាក់លក់នៅអគារតាំងបង្ហាញនៃក្រុមហ៊ុន K (Cambodia) Co., Ltd. ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំនេះ ជាមួយជម្រើស ៥ ពណ៌ មានដូចជា ពណ៌ត្នោត, ប្រផេះ, ទឹកប្រាក់, ស និងខ្មៅ ក្នុងតម្លៃចាប់ផ្ដើមពី ៤៨,៩០០ ដុល្លាអាមេរិក៕

មតិយោបល់