សម្រាប់ប្រិយមិត្តដែលជាម្ចាស់ក្រុមហ៊ុន អាជីវកម្ម ភោជនីយដ្ឋាន ផ្ទះសំណាក់ ឬសណ្ឋាគារផ្សេងៗ។ល។ ជាទូទៅច្រើនផ្តល់ជូនសេវា Wi-Fi ឥតគិតថ្លៃដល់ភ្ញៀវ។ ប៉ុន្តែ ធ្លាប់គិតទេថា ប្រិយមិត្តអាចប្រើការផ្តល់ជូននេះ ដើម្បីទាក់ទាញអតិថិជនថ្មីៗបន្ថែមបាន តាមរយៈយុទ្ធនាការផ្សព្វផ្សាយផ្សេងៗរបស់ខ្លួន?
ជាមួយ Colowi ដែលជាកម្មវិធីផ្តល់សេវាកម្ម Wi-Fi Hotspot ដ៏វៃឆ្លាត វាពិតជាអាចធ្វើទៅបាន តាមមធ្យោបាយ ៣ យ៉ាង៖

១- រំលេចម៉ាកយីហោក្រុមហ៊ុនអាជីវកម្មរបស់លោកអ្នក នៅលើផ្ទាំង Hotspot ដើម្បីទាក់ភ្នែកអតិថិជន ឬផ្សាព្វផ្សាយពីផលិតផល-សេវាកម្មផ្សេងៗបន្ថែម។ ដូច្នេះ នៅពេលចុះឈ្មោះភ្ជាប់ទៅកាន់ប្រព័ន្ធអិុនធើណែតម្តងៗ អតិថិជននឹងឃើញ ហើយជ្រាបពីអ្វីដែលលោកអ្នកចង់ផ្សព្វផ្សាយទៅដល់ពួកគេជាមិនខាន។
២- តាមរយៈ Colowi លោកអ្នកអាចផ្តល់ជម្រើសឱ្យភ្ញៀវចុះឈ្មោះភ្ជាប់សេវាអិុនធើណែត Wi-Fi តាមលេខទូរសព្ទ ឬគណនី Facebook របស់ពួកគេបាន។ តាមវិធីនេះ លោកអ្នកនឹងអាចក្តាប់បានព័ត៌មានភ្ញៀវ រាប់បញ្ចូលទាំងលេខទូរសព្ទរបស់ពួកគេ ហើយអាចភ្ជាប់ទំនាក់ទំនងទៅកាន់ពួកគេនៅពេលក្រោយៗទៀត។
៣- អាចឆែកមើលរបាយការណ៍ប្រើប្រាស់របស់អតិថិជនសម្រាប់គោលបំណងទីផ្សារបានទៀតផង។ ក្នុងនោះ Colowi អាចផ្តល់ជារបាយការណ៍ទំនាក់ទំនងសង្គម ពេលវេលា និងការប្រើប្រាស់ ជាដើម របស់ពួកគេបាន៕
ប្រសិនបើលោកអ្នកមានចម្ងល់ សូមចុចចូលទៅកាន់ទំព័រColowiឬធ្វើការទាក់ទងទៅកាន់ក្រុមការងាររបស់ Colowi តាមរយ:លេខទូរស័ព្ទ ០៧៧ ៦០០៩០៥ ឬតាមសារអេឡិចត្រូនិចsupport@colowi.com៕
អានបន្ថែម៖ តើ Colowi Hotspot ជាអ្វី?ហេតុអ្វីលោកអ្នកគួរប្រើប្រាស់វា?
គុណសម្បត្តិ ២ យ៉ាងរបស់ Wi-Fi hotspot ដែលម្ចាស់អាជីវកម្មផ្ទះសំណាក់-សណ្ឋាគារ មិនអាចមើលរំលង!
មតិយោបល់